ខេត្តក្រចេះ ៖ បុរស​ម្នាក់​​រង​របួស​ធ្ងន់​ក្នុង​​គ្រោះ​ថ្នាក់ចរាចរណ៍មួយ ខណៈ​កំពុងជិះម៉ូតូ​ជ្រុល​​​ទៅ​បុក​របង បណ្តាលឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជង់​​​ឈើ​ដោត​ជាប់​នឹង​ដើម​ទ្រូង។ ហេតុការណ៍នៃគ្រោះថ្នាក់​ចរាចរណ៍បង្ក​ឡើងដោយខ្លួនឯងនេះ កើត​ឡើង​កាលពី​វេលា​ម៉ោង១១​និង​៣០នាទីព្រឹកថ្ងៃទី១១ មីនា នៅលើផ្លូវលំមួយកន្លែងក្នុងភូមិវឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

បុរស​រង​គ្រោះ​ឈ្មោះយិត ប៊ុនណា អាយុ​២២ឆ្នាំ មាន​ទី​លំនៅ​ភូមិ-ឃុំកើតហេតុ។ តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបាន​ឱ្យ​ដឹងថា នៅវេលាម៉ោងខាងលើគេ​​ឃើញ​បុរសរង​គ្រោះ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌​ខ្មៅ ស្ថិតក្នុង​ល្បឿន​លឿន ​ស្រប​ពេល​មកដល់​​ផ្លូវកោង​បុរសរង​គ្រោះ​ចាប់ហ្វ្រាំងមិន​ទាន់ ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ខាងស្តាំដៃ បណ្តាលឱ្យដួល​ម៉ូតូ។ ប្រភពដដែលបានឱ្យដឹងទៀតថា នៅ​ក្នុង​ហេតុ​កាណ៍នោះ ជនរងគ្រោះបានប៉ើងទៅបុក​​បង្គោល​របង ត្រូវនឹងរបា​ឈើរបង​ប្រវែងកន្លះ​ម៉ែត្រ បុកជង់ជាប់នឹង​ដើម​ទ្រូង​ជំរៅ​ជិត​មួយ​តឹក​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​។

ក្រោយពីកើតហេតុភ្លាមៗប្រជាពលរដ្ឋ និង​សាច់ញាតិបាននាំបុរសរងគ្រោះទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យខេត្ត តែ​​ដោយ​​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​ក​៏​​បញ្ជូន​បន្ត​ទៅ​ភ្នំពេញ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]