ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា គឺជាកំពូលតារាចម្រៀងមួយដួង ដែលមានសន្ទុះប្រជាប្រិយភាពខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយបទចម្រៀងថ្មីៗប្លែកៗ ញាក់កន្ត្រាក់អារម្មណ៍ ដែលកំពុងតែចេញលក់នៅលើទីផ្សារ។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ ច្បាស់ជាជ្រាបហើយថា អ្នកនាង ពេជ្រ សោភា គឺជាតារាដែលពូកែសម្តែងនៅលើឆាក ហើយជាពិសេសនោះ គឺនាងពូកែខាងកូរតែម្តង ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រ ចូលចិត្តការសម្តែងរបស់នាង និងមិនចេះជិនណាយនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានឡើងមកកូរលើឆាកតន្រ្តីទៀតហើយ ជាមួយនឹងបទចម្រៀងញាក់ៗរបស់នាង។ ប៉ុន្តែម្តងនេះ ពេជ្រ សោភា បាននាំក្មេងៗ ដែលជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ គឺកុមារី ណូ ឈួស៊ីវហេង និងកុមារី រ៉ាស៊ី លីម៉ូរីយ៉ា ឡើងរាំកូរពេញឆាក យ៉ាងកក្រើកខ្លាំងមែនទែន។

ក្នុងនោះដែរ នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញ អ្នកនាង ពេជ្រ សោភា រាំកូរពេញឆាកជាមួយ ក្មេងៗThe Voice Kids បែបនេះ។ ម្យ៉ាងវិញទៀត ការសម្តែងរបស់អ្នកទាំង៣ លើឆាកជាមួយគ្នាម្តងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖  

ពេជ្រ សោភា និងក្មេងៗ The Voice Kids សម្តែងលើឆាក
ពេជ្រ សោភា និងក្មេងៗ The Voice Kids សម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]