ភ្នំពេញ៖ រឿងដ៏ក្តៅគគុក ក្នុងដើមឆ្នាំ២០១៧ ដែលតារាសម្តែងរូបសង្ហា និងជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ត្រូវបានសមត្ថកិច្ចចាប់បាន ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នៅខេត្ត បាត់ដំបង។

ចំពោះរឿងមួយនេះ ត្រូវបានល្បីសុះសាយ ពេញបណ្តាញសង្គម និងពេញមួយប្រទេស ព្រោះមិនចង់ជឿទេថា អតីតតារាប្រុសរូបនេះ ទៅប្រឡូកក្នុងរឿងដែលសង្គម កំពុងតែស្អប់ខ្ពើម។ ហើយក្រោយមក ក៏មន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ប៉ុន្តែចូលមកដើមឆ្នាំ២០១៨ គេក៏ប្រទះឃើញ លោក  ថៃ នរៈពិទូ បានបង្ហាញមុខជាថ្មី ក្នុងរង្វង់សិល្បៈ និងតាមបណ្តាកម្មវិធីនានា។ ជាក់ស្តែង ដូចជា ម្សិលមិញ ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ​ លេីកទី២០ រូបលោក ក៏តែងខ្លួន យ៉ាងស្រស់សង្ហា ចូលរួមជាមួយនឹង ឪពុករបស់លោក។

ទោះបីជា រូបលោក បង្ហាញមុខជាសាធារណៈក៏ដោយ ក៏ទឹកមុខ ហាក់ដូចជា ក្រៀមក្រំ មិនរីករាយប៉ុន្មានទេ ដែលហាក់ដូចជា នៅមានភាពអៀន ដែលកាលពីឆ្នាំមុន រូបលោក ធ្លាប់ធ្វើរឿងមិនល្អ។

ក្នុងនោះដែរ មានអ្នកគាំទ្រជាច្រើន​ មានការភ្ញាក់ផ្អើល ដែលឃើញលោក បញ្ចេញមុខ ក្នុងកម្មវិធីធំៗយ៉ាងដូច្នេះ  និងពួកគេ បានសំណូមពរ ឲ្យលោក ចេះកែប្រែខ្លួន ជាថ្មី ដើម្បីកសាងជីវិត ទៅថ្ងៃអនាគត។ ជាពិសេស ឪពុកលោក ក៏បានបង្ហាញក្តីរីករាយ ដែលមហាជន នៅមានការអាណិតស្រលាញ់ និងផ្តល់ជាកម្លាំងចិត្ត នេះបើតាមពាក្យពេចន៍ ដែលលោក ថៃ នរៈសត្យា បានសរសេរឆ្លើយតប ជាមួយនឹងអ្នកលេងហ្វេសប៊ុក៕

អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ
អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ
អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ
អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ថតជាមួយនឹងឪពុក
អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ថតជាមួយនឹងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ