កាលពីថ្ងៃសៅរ៏ ទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមតារាក្នុងប្រទេសចិន ដែលមានឈ្មោះល្បីល្បាញជាច្រើនរូប បានចូលរួមក្នុងខួបលើកទី៤៩ របស់កម្មវិធី “Golden Horse Awards” ដែលប្រារព្ធឡើងនៅក្នុងកោះតៃវ៉ាន់ ប្រទេសចិន។

ខណៈពេលដែលកម្មវិធីបានចាប់ផ្តើមនោះ ធ្វើឲ្យតារាប្រុសដែលមានឈ្មោះល្បីល្បាញមួយចំនួន មានការប្រច័ណ្ឌជាមួយនឹងតារាប្រុសម្នាក់ ដែលមានឈ្មោះថា Huang Bo ដោយសារតែតារាស្រីដែលមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ Ling Chi Ling បានឡើងទៅលើឆាក និងបានចាប់តារាប្រុស Huang Bo ថើបយ៉ាងពេញមាត់តែម្តង។ នៅពេលដែលតារាស្រី Ling Chi Ling ចាប់ថើបតារាប្រុស Huang Bo នោះ គឺនាងបានបិទភ្នែករបស់នាង ហើយយកមាត់របស់នាងទៅប៉ះជាមួយនឹងមាត់ របស់តារាប្រុស Huang Bo ដែលធ្វើឲ្យ Huang Bo មានអារម្មណ៏ភ័យ និងរញ្ជួយចិត្តយ៉ាងខ្លាំង។ តារាស្រី Ling Chi Ling បាននិយាយថា តាមពិតក្តីស្រមៃរបស់នាង គឺបានថើបជាមួយនឹងតារាប្រុសដែលមានឈ្មោះល្បីមួយរូប នៅក្នុងប្រទេសចិន ហើយជាតារាប្រុសមានមន្តស្នេហ៏ Andy Lau ទេ ប៉ុន្តែនាងបែរជាមកចាប់ Huang Bo ថើបទៅវិញ។

យ៉ាងណាម៉ិញ តារាស្រី Ling Chi Ling បានធ្វើឲ្យតារាៗជាច្រើននាក់ ដែលចូលរួមក្នុងកម្មវិធីនោះ មានការភ្ញាក់ផ្អើល និងធ្វើឲ្យ Andy Lau ដែលកំពុងតែមើលការផ្សាយកម្មវិធីនោះ ញញឹម និងសើចយ៉ាងខ្លាំងទៀតផង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]