ភ្នំពេញ៖ ដំណឹងតារាចម្រៀង និងតារាសម្ដែង លោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺនេះ បានធ្វើឲ្យមហាជន មានការព្រួយបារម្ភ និងសម្ដែងក្ដី អាណិតអាសូរ ចំពោះលោកជាខ្លាំង។

ក្នុងនោះដែរ ក៏មានតារាស្រីប្រុសជាច្រើន បានព្យាយាមស្វែងរកជំនួយជួយលោក តាមលទ្ធភាព  ដែលខ្លួនអាចធ្វើបាន ដើម្បីបង្ហាញពីទឹកចិត្ត នៃការរាប់អាន រវាងមិត្តអ្នកសិល្បៈ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែអាណិតខ្លោចចិត្តនោះ មុននេះបន្តិច ដៃគូចម្រៀងរបស់លោក យូ ឌីស្កូ ពោលគឺអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាព សមរាំរួមគ្នា ដែលជាស្នាដៃចុងក្រោយ មុនពេលតារាល្បីឈ្មោះ រូបនេះបានធ្លាក់ខ្លួនឈឺ។

គ្រាន់តែឃើញភ្លាម ក៏មានលេងបណ្ដាញសង្គមជាច្រើន សម្ដែងក្ដីសោកស្ដាយជាខ្លាំង ជាពិសេសម្នាក់ៗបានផ្ញើសារលើកទឹកចិត្ត ក៏ដូចជាជូនពរ លោក  យូ ឌីស្កូ ឲ្យឆាប់បានជាសះស្បើយ ដើម្បីមានឱកាសដើរលើវិថីដែលខ្លួនស្រលាញ់ ហើយអាចបន្តបម្រើ អារម្មណ៍ទស្សនិកជន អ្នកគាំទ្រ របស់លោកទៀតផង៕

ខាងក្រោមនេះ ជាវីដេអូ សមរាំ ចុងក្រោយរបស់លោក យូ ឌីស្កូ មុនពេលធ្លាក់ខ្លួនឈឺ៖

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងដៃគូចម្រៀង លោក យូ ឌីស្កូ មុនពេលលោកធ្លាក់ខ្លូនឈឺ
អ្នកនាង ទូច ស្រីល័ក្ខ និង លោក យូ ឌីស្កូ ពេលលោកធ្លាក់ខ្លូនឈឺ
វីដេអូរាំ ដែលជាស្នាដៃចុងក្រោយរបស់ យូ ឌីស្កូ
វីដេអូរាំ ដែលជាស្នាដៃចុងក្រោយរបស់ យូ ឌីស្កូ
វីដេអូរាំ ដែលជាស្នាដៃចុងក្រោយរបស់ យូ ឌីស្កូ
វីដេអូរាំ ដែលជាស្នាដៃចុងក្រោយរបស់ យូ ឌីស្កូ
រូបភាពលោក យូ ឌីស្កូ ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ