ភ្នំពេញ៖ កាលពីម្សិលមិញនេះ អ្នកសិល្បៈគ្រប់ជំនាន់ មិនថាប្រុសស្រីនាំគ្នា ទៅចូលរួម ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២០ និងពិធីសំណេះសំណាល រវាងប្រមុខរាជរដ្ឋាភិបាល មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។

នៅក្នុងនោះដែរ តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ក៏បានទៅចូលរួមពិធីនោះដែរ ក្រោយពីអ្នកស្រីបានបាត់មុខពីសិល្បៈ ទៅរស់នៅប្រទេសក្រៅអស់ពេលមួយរយៈធំ។

ដោយសេចក្តីគោរព និងស្រលាញ់តារាជើងចាស់ តារាជំនាន់ក្រោយជាច្រើនរូប ក៏បានសុំថតរូប។ ជាមួយគ្នានេះ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ដែលជាពិធីការិនីដ៏ល្បីឈ្មោះមួយរូបក៏បានថតរូបជាមួយនឹងតារាជើងចាស់ ដែលបាត់មុខពីសិល្បៈយូរឆ្នាំផងដែរ។

តែអ្វីដែលកាន់តែពិសេសនោះគឺ នៅពេលដែលកញ្ញា បានឈរក្បែរ គឺស្នាមញញឹមរបស់អ្នកទាំងពីរដូចគ្នាមែនទែន រីឯមុខមាត់មើលទៅក៏ស្រដៀងគ្នាដែរ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនលាន់មាត់ថា ស្រដៀងគ្នាដូចម្តាយនឹងកូនទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន
តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី
តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី
អ្នកស្រី អម្ពរ ទេវី និងកញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ញញឹមដូចគ្នាប្រៀបដូចម្តាយនឹងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី