ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia កញ្ញា ប៉ាច គីមមួយ ដែលបច្ចុប្បន្នជាតារាចម្រៀងស្រីមួយរូបនៅក្នុង ផលិតកម្មរស្មីហង្សមាស បើនិយាយពីសម្រស់វិញ នាងកាន់តែ ស្រស់ស្អាតឡើងៗ ជាមួយការលេងខ្លួនបែបឡូយៗ របស់នាងមិនថា ម៉ូតសម្លៀកបំពាក់ ស្ទីលសក់ ជាដើម។

បច្ចុប្បន្ន នាងមានការរវល់មែនទែន ម្យ៉ាងវិញទៀតរដូវចូលឆ្នាំជិតមកដល់ នាងក៏មានចម្រៀងថ្មីៗជាច្រើនបទ ដើម្បីវាយលុកទីផ្សារផងដែរ។ ជាពិសេស រាល់ចម្រៀងដែលនាងច្រៀង សុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ និង មិត្តអ្នកគាំទ្ររបស់នាង ស្ទើរតែគ្រប់ទៀតផង ។

ក្នុងនោះ ប្រិយមិត្តភាគច្រើនឃើញនាងផាត់មុខ បែបសុិចសុី ស្រាប់តែម្សិលមិញ ក្នុងគណនីអុីនស្តារក្រាមរបស់នាង បានបង្ហោះរូបមួយសន្លឹកដែលនាងផាត់មុខបែបស្រាលៗ ធម្មជាតិ មើលទៅគួរឲ្យស្រលាញ់មែនទែន។

ក្រោយពីរូបនោះ បានបង្ហោះ នាងទទួលបានការសរសើរជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ  ហើយក៏មានអ្នកខ្លះ​ បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតខ្លាំង ក្រោយប្រឡូកក្នុងសិល្បៈ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ ពេលផាត់មុខស្រាលៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ