ជីវិតមនុស្សមិនមែនសុទ្ធតែដូចគ្នានោះទេ ដោយមានចំណង់ចំណូលចិត្តខុសៗគ្នា ទៅតាមប្រភេទមនុស្សនិមួយៗ។ ពេលខ្លះមនុស្សយើងក៏ចង់បាននូវស្ថានភាពជីវិតមួយ ដែលស្ងប់ស្ងាត់ និងសាមញ្ញផងដែរ នូវពេលដែលខ្លួនចាស់ទៅ ដោយសារតែបានឆ្លងកាត់នូវ គ្រប់រសជាតិជីវិតរួចមក មិនថា ល្វីង ជូរ ចត់ ឬក៏ផ្អែមនោះឡើយ។

យ៉ាងណាមិញ លោកយាយម្នាក់ អាយុ ៨៨ឆ្នាំ ជនជាតិជប៉ុន គាត់បានរស់នៅយ៉ាងមាន សេក្តីសុខ ដោយមានសត្វឆ្មាមួយក្បាល ជាអ្នកកំដគាត់គ្រប់ពេលវេលាទាំងអស់ មិនថាគាត់ធ្វើអ្វី ទៅទីណាឡើយ គឺមានវត្តមានរបស់សត្វឆ្មា សំបុរ ស និងមានពណ៌ភ្នែកខុសគ្នា មួយក្បាលនេះជានិច្ច។

នៅក្នុងរូបភាពខាងក្រោមនេះ បង្ហាញពីសកម្មភាពប្រចាំថ្ងៃនៃជីវិតដ៏សាមញ្ញ និងស្ងប់ស្ងាត់ មួយរបស់លោកយាយម្នាក់នេះ ដោយមើលទៅមានភាពគួរអោយទាក់ទាញ និងស្រស់ស្អាត ព្រោះមានទេសភាពស្អាតៗគួរជាទីគយគន់  ថតដោយចៅស្រីរបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបភាពទាំងអស់នេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]