ភ្នំពេញ៖ កម្លោះសង្ហា និងជាតារាចម្រៀងផ្លូវការរបស់ ផលិតកម្ម រស្មីហង្សមាស លោក នីកូ បានចេញបទថ្មី« ចូកមួយ » សម្រាប់បម្រើអារម្មណ៍ ទស្សនិកជន ក្នុងឱកាសចូលឆ្នាំថ្មី ដែលមានចង្វាក់ភ្លេងយ៉ាងពិរោះ ត្រូវចិត្ត យុវវ័យខ្លាំងតែម្ដង។

ជាក់ស្ដែង បទញាក់កន្ត្រាក់អារម្មណ៍ មួយនេះចេញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោក នីកូ ដែលជាម្ចាស់បទនេះផ្ទាល់ បានចេញវីដេអូ បង្រៀនហ្វេនរបស់ខ្លួន លើបណ្ដាញសង្គម ឲ្យចេះរាំបទនេះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្អូនប្រុសលោក ណុប បាយ៉ារិទ្ធ រូបនេះ ក្រៅពីពូកែច្រៀង បានពិរោះហើយ លោក ក៏មានសមត្ថភាពរាំ យ៉ាងស្ទាត់ជំនាញ ហាក់បីដូចជា អ្នករាំអាជីព ដែលមានបទពិសោធន៍ច្រើនឆ្នាំ ដូច្នោះដែរ។

ជាងនេះទៅទៀត ចំពោះ​ស្ទីលរាំក្នុងបទ «ចូកមួយ» នេះ ពិតជាមានលក្ខណៈពិសេស មិនធម្មតាឡើយ ហើយអ្វីដែលសំខាន់ចង្វាក់ភ្លេង មានភាពទាក់ទាញ និងងាយរាំតាម មិនចាញ់បទតារាស្រីប្រុសដទៃឡើយ៕

បើចង់ចេះរាំបទនេះ  តោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖ 

តារាចម្រៀង លោក នីកូ
នីកូ បង្រៀនហ្វេនឲ្យចេះរាំបទថ្មីរបស់ខ្លួន
នីកូ បង្រៀនហ្វេនឲ្យចេះរាំបទថ្មីរបស់ខ្លួន
នីកូ បង្រៀនហ្វេនឲ្យចេះរាំបទថ្មីរបស់ខ្លួន
នីកូ បង្រៀនហ្វេនឲ្យចេះរាំបទថ្មីរបស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ