ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានការរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២០ និងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំប្រទេស និងតារាជិត៤ពាន់នាក់។

យ៉ាងណាមិញ នៅក្នុងពិធីនោះ គេសង្កេតឃើញតារាៗជាច្រើន បានរៀបចំខ្លួនបែបប្រពៃណី ពិតជាស្រស់ស្អាតខ្លាំងមែនទែន។ ក្នុងនោះដែរ គេក៏សង្កេតឃើញ ឈុតប្រពៃណីមួយឈុត របស់តារាចម្រៀង លំដាប់ជួរមុខអ្នកនាង សុគន្ធ និសា ដែលពិតជាលេចធ្លោខ្លាំង នៅក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិនោះ។

លើសពីនេះទៅទៀតនោះ អ្វីដែលពិសេសសម្រាប់ឈុតប្រពៃណីមួយឈុតនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា ឈុតដ៏ពិសេសមួយនេះ មានការរៀបចំ និងច្នៃម៉ូត ដោយកំពូលតារាចម្រៀងប្រុសចាស់វស្សា ប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ។

ម៉្យាងវិញទៀត សម្រាប់ឈុតប្រពៃណីរបស់លោក ណុប បាយ៉ារិទ្ធ ដែលពាក់កាលពីម្សិលមិញនេះ ក៏ជាម៉ូតដែលលោកខំច្នៃ ដោយផ្ទាល់ដៃផងដែរ។

តួយ៉ាង អ្នកគាំទ្រពិតជាសរសើរដល់សមត្ថភាព របស់តារាចម្រៀងប្រុសរូបនេះ ខ្លាំងមែនទែន ព្រោះថា លោកមិនត្រឹមតែមានដុងខាងចម្រៀងមួយមុខនោះទេ ឯចំណែកខាងច្នៃម៉ូតសម្លៀកបំពាក់វិញ ក៏មិនធម្មតានោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណា សម្រាប់ការច្នៃម៉ូតមួយឈុតនេះ?

សារដែលអ្នកនាង សុគន្ធ និសា បង្ហោះ
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា