ចិន៖ ប្រិយមិត្តប្រហែលជាចាំបាន កាលពីឆ្នាំ២០១៥ មានតារាល្បីក្នុងបណ្តាញសង្គមម្នាក់ ត្រូវបានគេស៊ែររូបថតរបស់នាងស្ទើរតែគ្រប់គ្នា រហូតដល់ថ្នាក់ដាក់នាមឲ្យថា «ព្រាយ​ ពស់»ទៀតផង ដោយសារតែនាង កែសម្ផស្សជ្រុលពេក ស្ទើរលែងដូចជាមនុស្សទៅហើយ។

ចំពោះនាង Ly An Hy បានធ្វើការកែសម្ផស្ស គ្រប់ទីកន្លែង នៅលើទម្រង់មុខរបស់នាង ដើម្បីអាចស្រស់ស្អាតកាន់តែខ្លាំង តែគ្រប់យ៉ាង មិនដូចជាការគិតរបស់នាងនោះទេ គឺសម្រស់របស់នាង ធ្វើឲ្យមនុស្សជាច្រើន មានការភ័យខ្លាច នៅពេលនាង ចេញទៅក្រៅម្តង ដែលដូចជា មនុស្សចម្លែកយ៉ាងដូច្នោះដែរ។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ មុខមាត់របស់នាងនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរទៅជាមនុស្សថ្មី ក្នុងវ័យ១៦ឆ្នាំ ដែលខុសប្លែកពីកាលពីមុន​ឆ្ងាយ ជាទីបំផុត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាអ៊ីនស្តារក្រាមរូបនេះ បានកែប្រែសម្រស់ខ្លួន យ៉ាងស្រស់ស្អាតជាងមុន ដូចជាកូនកាត់បរទេស ជាមួយនឹងទម្រង់មុខ និងច្រមុះបែបផ្សេង មិនដូចកាលពីមុនទាល់តែសោះ។

ចំពោះការផ្លាស់ប្តួរសម្រស់របស់នាង បែបនេះ ក៏មិនមានអ្នកណាអាចបញ្ជាក់បានថា នាងទៅវះកាត់កែសម្ផស្សបន្ថែម  ឬក៏យ៉ាងណានោះទេ ព្រោះថា មុខមាត់របស់នាង ពេលបច្ចុប្បន្ន ពិតជាគួរឲ្យស្រលាញ់ និងទាក់ទាញ ដែលមិនគួរឲ្យខ្លាច ដូចកាលពីមុននោះឡើយ៕

តោះមើលរូបថតរបស់នាង ពីមុន និងបច្ចុប្បន្នទាំងអស់គ្នា៖

រូបថតកាលពីមុន ពេលវះកាត់កែសម្ផស្សជ្រុលពេក
រូបថតកាលពីមុន ពេលវះកាត់កែសម្ផស្សជ្រុលពេក
រូបថតកាលពីមុន ពេលវះកាត់កែសម្ផស្សជ្រុលពេក
រូបថតកាលពីមុន ពេលវះកាត់កែសម្ផស្សជ្រុលពេក
រូបថតបច្ចុប្បន្ន របស់នាង ដែលស្អាតប្លែក
រូបថតបច្ចុប្បន្ន របស់នាង ដែលស្អាតប្លែក
រូបថតបច្ចុប្បន្ន របស់នាង ដែលស្អាតប្លែក
រូបថតបច្ចុប្បន្ន របស់នាង ដែលស្អាតប្លែក
រូបថតបច្ចុប្បន្ន របស់នាង ដែលស្អាតប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]