ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាជាច្រើន ទូទាំងប្រទេសប្រមាណ៤ពាន់នាក់បានជួបជុំគ្នា តែងខ្លួនស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ទាំងប្រុសស្រី នៅក្នុងឱកាសនៃពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២០ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ។

នៅក្នុងនោះដែរ អ្នកសិល្បៈមិនថាជើងចាស់ ឫជំនាន់ថ្មីនោះទេ គឺនាំគ្នាចូលរួមដោយទឹកមុខសប្បាយរីករាយ នៅក្នុងនោះដែរ តារាសម្តែងកញ្ញាកុល ដាវី និងសុខ រក្សាជាគូស្នេហ៍នឹងគ្នា ក៏បានចូលរួមថតរូប ជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពោរពេញដោយភាពរំភើបចិត្តយ៉ាងខ្លាំង។

តែអ្វីដែលធ្វើឲ្យគូស្នេហ៍មួយគូនេះ រំភើបខ្លាំងជាងនេះនោះគឺ នៅពេលបានលឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសួរកញ្ញាកុល ដាវី ថា«ការអង្កាល់» ធ្វើឲ្យនាងសប្បាយចិត្តរកអ្វីថ្លែងពុំបាន ក៏បង្ហោះសារមួយដែលមានអត្ថន័យយ៉ាងដូច្នោះថា៖

«យើងខ្ញុំទាំងពីរនាក់ ពិតជារំភើបយ៉ាងក្រៃលែង នៅពេលដែល លោកជំទាវ សួរថា (ហើយការអង្កាល់) យើងខ្ញុំទាំងពីរនាក់ពិតជារំភើប រកពាក្យអ្វីថ្លែងពុំបាន ......» តាមរយៈសារនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង រង់ចាំ និងកាន់តែចង់ឲ្យនាងការឆាប់ៗទៀតផង៕ 

ទិដ្ឋភាពដ៏ពោរពេញដោយស្នាមញញឹម ពីអ្នកសិល្បៈ ក្រោយបានជួបថ្នាក់ដឹកនាំដ៏អស្ចារ្យ
ទិដ្ឋភាពដ៏ពោរពេញដោយស្នាមញញឹម ពីអ្នកសិល្បៈ ក្រោយបានជួបថ្នាក់ដឹកនាំដ៏អស្ចារ្យ
ទិដ្ឋភាពដ៏ពោរពេញដោយស្នាមញញឹម ពីអ្នកសិល្បៈ ក្រោយបានជួបថ្នាក់ដឹកនាំដ៏អស្ចារ្យ
កុល ដាវី និងសុខ រក្សា ពេលចូលរួមកម្មវិធីកាលពីម្សិលមិញ
កុល ដាវី និងសុខ រក្សា ពេលចូលរួមកម្មវិធីកាលពីម្សិលមិញ
កុល ដាវី និងសុខ រក្សា ពេលចូលរួមកម្មវិធីកាលពីម្សិលមិញ
កុល ដាវី និងសុខ រក្សា ពេលចូលរួមកម្មវិធីកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]