សត្វឆ្កែ ពូជរបស់ប្រទេសស្វីស ពណ៌ស មួយក្បាល កំពុងក្លាយជាមេរបស់កូនខ្លាបីក្បាល ដោយវាសុខចិត្ត បំបៅដោះដល់កូនខ្លាគួរអោយអាណិត ដែលទើបនឹងកើតមិនបានយូរប៉ុន្មាន ទាំងបីក្បាលនេះ។

កូនខ្លាទាំងបីក្បាលនេះ ត្រូវបានមេរបស់វាបោះបង់មិនរវល់ ដែលស្ថិតនៅក្នុងសួនសត្វមួយ។ មេឆ្កែមួយនេះ មានឈ្មោះ ថាលី (Tally) វាក៏កំពុងនឹងពពោះផងដែរ ក្នុងពេលនៃការផ្តល់ទឹកដោះដល់កូនខ្លាទាំងនេះ ពីការស្រែកឃ្លាន ព្រោះតែមេខ្លារបស់ពួកវា មិនព្រមបំបៅដោះទាល់តែសោះ។ ចំណែក កូនខ្លាទាំងបីក្បាលនេះ មាន ២ក្បាល ឈ្មោល និង មួយក្បាលទៀត ញី ហើយពួកវាបានកើត នៅខែតុលា កន្លងទៅថ្មីៗផងដែរ។

ទោះជាយ៉ាងណា កូនខ្លាទាំងបីនេះ ក៏ត្រូវបានគេផ្តល់ទឹកដោះពពែដល់វាបន្ថែមទៀតផងដែរ ហើយអ្នកតំណាងអោយខាងសួនសត្វក៏មានការភ្ញាក់ ផ្អើលផងដែរចំពោះការទំលាប់ខ្លួនរបស់ ពួកវាបានលឿនយ៉ាងដូច្នេះ។

តើប្រិយមិត្តយល់ថា កូនខ្លាទាំងបីនេះគួរអោយស្រលាញ់ដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]