ស្វាយរៀង៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ម្ចាស់បទ «ចាំបងស្លាប់ពេលណាចាំអូនចាកចេញ» បើទោះបីជាបច្ចុប្បន្ន លោកមិនសូវជាបញ្ចេញ​បទចម្រៀងលោតហក់ខ្លាំង ដូចកាលពីមុនយ៉ាងណាក្តី ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពវិញ លោកក៏នៅតែទទួលបានការគាំទ្រស្រលាញ់ ពីសំណាក់យុវវ័យជាច្រើនផងដែរ។

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ តារាចម្រៀងលោកសុគន្ធ ថេរ៉ាយុ បានចូលរួមនៅក្នុងកម្មវិធីមួយ ដែលធ្វើឡើងនៅក្នុងវិទ្យាល័យស្វាយរៀង ដោយក្នុងនោះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងប្រុសរូបនេះ ពិតជាមិនធម្មតាឡើយនៅក្នុងស្រទាប់សិស្ស។

ជាការពិតណាស់ ខណៈលោកបញ្ចប់ការសម្តែង ដើរមកក្រោយឆាកមិនទាន់ប៉ុន្មានផង ក៏មានបណ្តាសិស្សរាប់សិបនាក់ ប្រជ្រៀតគ្នាផ្តិតយករូបភាពរបស់លោក រីឯអ្នកខ្លះទៀតក៏ព្យាយាមសុំ Selfieជាមួយលោកថែមទៀតផង៕  

តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
សិស្សានុសិស្សប្រជ្រៀតគ្នា Selfie ជាមួយសុគន្ធ ថេរ៉ាយុ
សិស្សានុសិស្សប្រជ្រៀតគ្នា Selfie ជាមួយសុគន្ធ ថេរ៉ាយុ
សិស្សានុសិស្សប្រជ្រៀតគ្នា Selfie ជាមួយសុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ