ភ្នំពេញ៖ បន្ទាប់ពីចំណាយរយ:ពេលជាងមួយឆ្នាំក្នុងការចូលរួមប្រកួត និងបញ្ចាំងក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិនានា ខ្សែភាពយន្ត JAILBREAK: ការពារឧក្រិដ្ឋជន បានទទួលពានរង្វាន់ចំនួន ៥ ព្រមទាំងបាន ចូលរួមចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តជាតិ និងអន្តរជាតិចំនួន ២០ នៅជុំវិញពិភពលោក ដែលក្នុងចំណោមពានរង្វាន់ ដែលទទួលបាន មានដូចជាពានរង្វាន់ភាពយន្តវាយប្រហារដ៏ល្អបំផុត នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Fantasia Film Festival។ ក្រោមការទទួលបានជោគជ័យបំផុតជាមួយខ្សែភាពយន្ត JAILBREAK: ការពារឧក្រិដ្ឋជន ក្រុមអ្នកផលិត និងដឹកនាំ បានត្រលប់ មកវិញជាមួយភាពយន្តវាយប្រហារថ្មីមួយទៀត ដែលមានចំណងជើងថា «THE PREY»។ 

ភាពយន្តនេះកំពុងតែចាប់ផ្តើមថតនៅខែមិនា នៅរាជធានីភ្នំពេញនិងខេត្តកោះកុង។  

ភាពយន្តវាយប្រហាររឿង «The Prey»

អ្នកដឹកនាំរឿង លោក Jimmy Henderson នឹងធ្វើជាអ្នកដឹកនាំខ្សែភាពយន្តថ្មីនេះម្តងទៀត ព្រមទាំងចូលរួមនិពន្ធសាច់រឿង ជាមួយលោក Michael Hogdson និង លោក Kai Miller។ ផលិតករ លោក Loy Te ដែលជាផលិតកររង ក្នុងភាពយន្តនេះ ក៏បានចូលរួមផលិតក្នុងភាពយន្តថ្មីនេះម្តងទៀត ដែលមានលោក Jimmy Henderson ជាផលិតករ ក្នុងការផលិតភាពយន្តនេះ នៅក្រោមផលិតកម្មឈ្មោះថា Altered Vision Films។ កាន់តែពិសេសជាងនេះទៅទៀត លោក Jean Paul Ly ដែលធ្លាប់ជា តួសម្តែង និង អ្នកបង្វឹកក្បាច់វាយប្រហារនៅក្នុងភាពយន្ត JAILBREAK: ការពារឧក្រិដ្ឋជន ក៏បានចូលរួមម្តងទៀតក្នុងការណែនាំ នូវក្បាច់វាយប្រហារថ្មីៗសម្រាប់ភាពយន្តថ្មីមួយនេះ។ បន្ថែមពីនេះ លោក Lucas Gath ដែលជាជាងថតធ្លាប់ឈ្នះពានរង្វាន់ ជាច្រើនសម្រាប់ការងាររបស់គាត់នៅពីក្រោយកាមេរ៉ា ដូចជាភាពយន្ត Shortwave និង Suspiria បានចូលរួមបង្ហាញស្នាដៃ ក្នុងការផលិតខ្សែភាពយន្តថ្មីនេះ។

ប្រភេទភាពយន្ត៖ ភាពយន្តវាយប្រហារ
ថ្ងៃចាប់ផ្តើមថត៖ ខែមិនា ឆ្នា២០១៨
ថ្ងៃចាក់បញ្ចាំង៖ ចុងឆ្នាំ ២០១៨/ដើមឆ្នាំ២០១៩
អ្នកដឹកនាំ៖ Jimmy Henderson
អ្នកនិពន្ធសាច់រឿង៖ Jimmy Henderson, Kai Miller, Michael Hogdson
តួសម្តែង៖ Gu Shangwei (谷尚蔚), Vithaya Pansringarm, Byron Bishop, Sahajak Boonthanakit, Nophand Boonyai, អ៊ួ តារា, ឌី សូនីតា 

ភាពយន្ត «THE PREY» មានការចូលរួមពីសំណាក់តួសម្តែងអន្តរជាតិពី ប្រទេសចិន និងប្រទេសថៃ ក៏ដូចជាមានការចូលរួម ដោយតួសម្តែងកម្ពុជាផងដែរ ដូចជាកញ្ញា ឌី សូនីតា លោក អ៊ួ តារា និងតួសម្តែងនានាជាច្រើនទៀត។

តួសម្តែងល្បីឈ្មោះពីប្រទេសចិន លោក Gu Shang Wei 谷尚尉 គឺជាអ្នកប្រដាល់ជើងឯកថ្នាក់ជាតិនៅប្រទេសចិនចំនួន ៥ ដង ព្រមទាំងមានប្រវត្តិក្នុងការវាយក្បាច់គុណបុរាណជាយូរណាស់មកហើយ។ លោកត្រូវបានគេស្គាល់ភាគច្រើន នៅក្នុងការ សម្តែងនៅក្នុងភាពយន្ត «BLOOD DESTINY»។

លោកក៏បានចូលរួមសម្តែងភាពយន្តថ្មីនេះ ជាមួយនឹងតារាសម្តែងថៃ លោក Vithaya Pansrigarm ដែលជាតារាសម្តែង ល្បីឈ្មោះចំពោះការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តរឿង «ONLY GOD FORGIVES» ដែលលោកបានសម្តែង ជាមួយកំពូលតារាសម្តែងហូលីវូដ លោក Ryan Gosling ព្រមទាំងភាពយន្តមានឈ្មោះថា «THE LAST EXECUTIONNER» ដែលនឹងចាក់បញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ តារាសម្តែងកូនកាត់ អាមេរិក ជប៉ុន លោក Byron Bishop (សម្តែងនៅក្នុងរឿង ONLY GOD FORGIVES) លោក Sahajak Boonthanakit (សម្តែងនៅក្នុងរឿង BAD GENIUS និង NO ESCAPE) និង លោក Nophand Boonyai (សម្តែងនៅក្នុងរឿង GOLD និង NO ESCAPE) ក៏បានចូលរួមសម្តែងភាពយន្តថ្មីនេះផងដែរ។  

ឈុតក្រៅឆាករបស់ខ្សែភាពយន្តបែបវាយប្រហារ មានចំណងជើង៖ «The Prey»
ឈុតក្រៅឆាករបស់ខ្សែភាពយន្តបែបវាយប្រហារ មានចំណងជើង៖ «The Prey»
ឈុតក្រៅឆាករបស់ខ្សែភាពយន្តបែបវាយប្រហារ មានចំណងជើង៖ «The Prey»
ឈុតក្រៅឆាករបស់ខ្សែភាពយន្តបែបវាយប្រហារ មានចំណងជើង៖ «The Prey»
ឈុតក្រៅឆាករបស់ខ្សែភាពយន្តបែបវាយប្រហារ មានចំណងជើង៖ «The Prey»

សាច់រឿង៖

បន្ទាប់ពីបានតាមដានឧក្រិដ្ឋជនអន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំមក ការធ្វើដំណើរទៅពន្ធនាគារព្រៃឆ្ងាយមួយ នឹងបង្ខំលោក Xin ឲ្យក្លាយទៅជាមនុស្សព្រៃដើម្បីប្រយុទ្ធដើម្បីសេរីភាពរបស់គាត់និងដើម្បីសង្គ្រោះជីវិតខ្លួនឯង។

ប៉ូលីសសម្ងាត់លោក Xin កំពុងស្ថិតនៅលើបេសកកម្មអន្ដរជាតិសម្ងាត់នៅពេលដែលអ្នកវាយឆ្មក់ដ៏ភ្ញាក់ផ្អើលមួយ បានចាប់លោកទៅកាន់ពន្ធនាគារក្នុងព្រៃដាច់ស្រយាលមួយដែលមានច្បាប់ថ្មីរបស់ខ្លួន។ អ្នកដែលទៅលេងកន្លែងនោះភាគ ច្រើនគឺជា អ្នកមានទ្រព្យស្តុកស្តម្ភដែលស្វែងរកភាពរំជេីបរំជួល។ អ្នកយាមគុកជាមេអាយ៉ង។ ហើយអ្នកទោសគឺគ្រាន់តែជា កូនអុក នៅក្នុងល្បែងដែលគ្រោះថ្នាក់ខ្ពស់បំផុតនៃការប្រម៉ាញ់មនុស្ស។

វាចាប់ផ្តើមដោយគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយសម្រាប់ប៉ូលីសសុច្ចរិតម្នាក់។ ថ្ងៃរបស់ពួកគេកាន់តែអាក្រក់ទៅៗ នៅពេលដែល Warden បានជ្រេីសរើសយកលោក Xin មកប្រយុទ្ធ ហើយសេចក្ដីស្លាប់របស់គាត់ស្ថិតនៅកណ្តាប់ដៃរបស់អ្នកប្រមាញ់ ដែលកំពុងតែស្វែងរកឃាតកម្មដ៏កំណាចចុងក្រោយរបស់ពិភពលោកដេីម្បីសម្លាប់គាត់។ បន្ទាប់ពីការប្រម៉ាញ់ឧក្រិដ្ឋជន អស់រយៈពេលជាច្រើនឆ្នាំមក Xin ទេីបដឹងខ្លួនថាលោកកំពុងតែរត់គេចពីគ្រោះថា្នក់ដើម្បីសង្គ្រោះជីវិតរបស់គាត់។

បើសិនជាលោក Xin អាចរស់រានមានជីវិតពីល្បែងនេះ លោកនឹងដើរចេញពីព្រៃតាមរបៀបដដែលដែលគាត់ បានចូលមក នោះគឺ អ្នកដែលរស់រានមានជីវិត។ បើសិនជាលោក Xin បរាជ័យនោះគាត់គឺនឹងក្លាយជាចំណីរបស់សត្វ ... ហើយនោះគ្រាន់តែជាការប្រម៉ាញ់ធម្មតាមួយតែប៉ុណ្ណោះ។ 

កិច្ចសម្ភាសន៍ជាមួយអ្នកដឹកនាំរឿង៖ លោក Jimmy Henderson

សំនួរ: តើលោកអាចប្រាប់យើងខ្លះៗ អំពីគម្រោងថ្មីនេះបានដែរឬទេ? 

ចម្លើយ: 

សំនួរ: តើគំនិតក្នុងការចាប់ខ្លួនបុរសម្នាក់ចូលក្នុងគុក ឬការប្រម៉ាញ់ក្នុងព្រៃនេះ កេីតចេញមកពីណា?

ចម្លើយ:  

សំនួរ: តើតួអង្គរបស់លោកត្រូវបានជ្រើសរើសដោយរបៀបណា?

ចម្លើយ: 

សំនួរ: តើយើងអាចរំពឹងអ្វីខ្លះពីខ្សែភាពយន្តនេះបន្ទាប់ពីលទ្ធផលនៃខ្សែភាពយន្ត Jailbreak?

ចម្លើយ: 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ [email protected] - 081 666 715

អ្នកដឹកនាំរឿង៖ លោក Jimmy Henderson
ការប្រកាសភាពយន្តថ្មីដែលមានចំណងជើងថា «THE PREY»
ការប្រកាសភាពយន្តថ្មីដែលមានចំណងជើងថា «THE PREY»
ការប្រកាសភាពយន្តថ្មីដែលមានចំណងជើងថា «THE PREY»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]