ភ្នំពេញ៖ ក្នុងនាមជាអ្នកសិល្បៈ ចង់មិនចង់ ពួកគេពិតជាមាន ការព្រួយបារម្ភខ្លាំងណាស់ ពីប្រជាប្រិយភាព ដែលខ្លួនខំសាងអស់រយៈពេលជាច្រើន ហើយវាក៏អាច បាត់ទៅវិញ យ៉ាងឆាប់រហ័ស បើសិនជាមានការប្រហែសនោះ។

ជាក់ស្ដែង បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក៏មានតារាស្រីជាច្រើននាក់ បានបាត់បង់ការគាំទ្រពីទស្សនិកជន ព្រោះតែពួកគេ បានរៀបការសាងគ្រួសារ រហូតមានអ្នកខ្លះ បានបាត់មុខពីសិល្បៈទៀតផង ហើយនេះ ជាកង្វល់ទូទៅធំមួយ សម្រាប់តារាស្រីដទៃទៀតដែរ។

ដោយឡែក ចំពោះតារាសម្ដែងស្រីល្បី ចាស់ឆ្នាំ និងជាមិត្តរួមជំនាន់ ទាំងនេះវិញ ហាក់ដូចជា គ្មានការភ័យព្រួយ ពីបញ្ហានេះឡើយ ផ្ទុយទៅវិញពួកគេ កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើង មិនចាញ់តារាចំណូលថ្មីនោះទេ ទាំងដែលខ្លួន បានរៀបការ មានកូនធំៗ ហើយក៏ដោយ។

ជាពិសេស តារាស្រីទាំងនោះ ក៏អាចរកចំណូលបានខ្ពស់ ពីសិល្បៈផងដែរ ដូចជា ថតខ្សែភាពយន្ត ស្ពត និងវីដេអូចម្រៀង ជាដើម៕

ចង់ដឹងថា មានតារាស្រីណាខ្លះ ដែលនៅតែមានហាងឆេង ក្នុងវិស័យសិល្បៈ តោះតាមដាន ទាំងអស់គ្នា៖ 

អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
អ្នកនាង សារ៉ាយ សក្ខណា និងកូនស្រី
អ្នកនាង ប៊ី រីយ៉ា និងកូនស្រី
អ្នកនាង គីម លីហ្សា និងកូនប្រុស
ឆយី គឹម លីហ្សា និង សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា