(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀងជើងចាស់ សម្រស់ចាំ អ្នកស្រី ស៊ិន ឧត្តមផល្លា ដែលត្រូវបានទស្សនិកជនដឹងថា នាងមិនត្រឹមតែធ្វើជាតារាសម្ដែង និងប្រកបមុខរបរផ្ទាល់ខ្លួននោះទេ អ្នកនាងថែមទាំងបង្កើតផេកផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា «Movie Star Research» ទៀតផង ខណៈផេកមួយនេះ ត្រូវបានទស្សនិកជនគាំទ្រជាខ្លាំង ដោយសារតែ តារាចម្រៀង ស៊ិន ឧត្តមផល្លា បានគាស់កកាយ ពីប្រវត្តិរបស់តារាសម្តែង តារាចម្រៀងជើងចាស់ ដែលស្ទើរតែត្រូវបានទស្សនិកជនភ្លេចទៅហើយ បានជ្រាបនៅព័ត៌មាននាពេលបច្ចុប្បន្ន ក៏ដូចជាប្រវត្តិសំខាន់ៗរបស់តារាជើងចាស់នីមួយៗ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ក៏ទទួលប្រកាសពីការបាត់បងសាច់ញាតិ នៅលើផេករបស់ខ្លួនផងដែរ។

ជាក់ស្តែង ក្នុងនោះអ្នកស្រី ស៊ិន ឧត្តមផល្លា បានប្រកាសដំណឹងស្វែងរកបងស្រីរបស់ប្រជាជនខ្មែរ ដែលក្នុងនោះបានបង្ហោះរូបភាពជាច្រើន ដោយភ្ជាប់ជាមួយនឹងសារថា «ដំណឹងស្វែងរកបងស្រី៖ ខ្ញុំបាទឈ្មោះ ប៊ិន ឆុំ ភេទប្រុស និង ប៊ិន ប៊ន ភេទប្រុស សុំសួររកបងស្រីឈ្មោះ ប៊ិន ស្រង៉ាំ ដែលបានបែកគ្នានៅភូមិ គគីធំ ឃុំ ពោរមៀវ ស្រុកខ្សាច់កណ្ដាល ក្នុងឆ្នាំ ១៩៧២ លឺថាបងស្រីនៅរស់ ហើយកំពុងតែរស់នៅ សហរដ្ឋអាមេរិក បើបងស្រីបានឃើញហើយសូមបងមករកប្អូនផង ព្រោះប្អូននៅរស់ទេ រាល់ថ្ងៃប្អូនរស់នៅក្នុង ភូមិ អញ្ជែង ឃុំ ពុកឫស្សី ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ នេះជាលេខទូរសព្ទ័របស់ប្អូនផ្ទាល់ ០៨៦ ៤០ ៦៥ ៨៣ សូមអគុណ»។

គួរបញ្ជាក់ថា ទង្វើរដែលអ្នកស្រី ស៊ិន ឧត្តមផល្លា បានធ្វើនៅលើបណ្ដាញសង្គមនេះ ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងកោតសរសើរ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់នាងជាខ្លាំង ព្រោះទង្វើរនេះ ក៏អាចចូលរួមជួយសង្គម មួយចំណែកផងដែរ៕

​ស៊ិន ឧត្តមផល្លា
​ស៊ិន ឧត្តមផល្លា
​ស៊ិន ឧត្តមផល្លា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា