ភ្នំពេញ៖ ដូចប្រិយមិត្តទាំងអស់គ្នា បានជ្រាបច្បាស់រួចមកហើយថា តារាចម្រៀងសម្លេងស្អកៗអ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបអាពាហ៍ពិពាហ៍ កសាងគ្រួសារកក់ក្តៅមួយជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

បច្ចុប្បន្ននេះអ្នកទាំងពីរ ក៏មានកូនប្រុសគួរឱ្យស្រលាញ់ចំនួន ២ នាក់មកហើយដែរ និងមិនដែលមានលេចឮរឿងអាស្រូវឈ្លោះទាស់ទែង ខ្វែងគំនិតគ្នាធំដុំនោះទេ។

ផ្ទុយទៅវិញ គឺអ្នកទាំងពីរកាន់តែមានសេចក្តីស្រលាញ់ឱ្យគ្នា ទៅវិញទៅមកយ៉ាងខ្លាំង ទោះបីជាមានកូនប្រុសៗទាំង២នាក់ ចម្រើនវ័យកាន់តែធំខ្លាំងឡើងៗហើយក៏ដោយ។ 

តារាចម្រៀង យក់​ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត

ជាក់ស្តែងកាលពីម្សិលមិញនេះ ដោយត្រូវនឹងថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង យក់ថិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមី បានធ្វើពិធី Surprise ខួបកំណើតឱ្យភរិយាជាទីស្រលាញ់ យ៉ាងរំភើប ប្រកបទៅដោយភាពរ៉ូមែនទិក និងផ្អែមល្ហែមយ៉ាងខ្លាំង។

ហើយជាពិសេសនោះគឺអ្នកនាង យក់ ថិតរដ្ឋា ពិតជារំភើបចិត្តមិនតិចនោះទេ ព្រោះទោះបីជាការអបអរសាទរថ្ងៃកំណើតឆ្នាំនេះ មានតែបាច់ផ្កាមួយបាច់ និងនំខេកមួយពិតមែន ប៉ុន្តែវាគឺបានមកពីស្វាមីបណ្តូលចិត្តដោយផ្ទាល់ដៃ ដែលបានធ្វើឱ្យនាង។

ទន្ទឹមនឹងនេះ អ្នកនាង យក់ ថិតរដ្ឋា ក៏បានផុសនៅលើហ្វេសប៊ុក និងអ៊ីនស្តារក្រាមរបស់ខ្លួនទាំងស្រុងដូច្នេះថា៖ «អរគុណបងបានធ្វើ Party Birthday for oun អូនពិតជាអរគុណពិតមែន ផ្កាតែមួយបាច់នំ Cake មួយគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់អូន»

ខួបកំណើតសាមញ្ញមែន ប៉ុន្តែគូស្វាមីភរិយាមួយគូនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ រំភើបជំនួសទឹកចិត្តស្រលាញ់របស់លោក ឃុំ ប៉ុណ្ណាដែត ចំពោះអ្នកនាង យក់ ថិតរដ្ឋា ខ្លាំងណាស់៕

ចុះប្រិយមិត្តមានពាក្យអ្វីជូនពរ អ្នកនាង យក់ ថិតរដ្ឋា ក្នុងថ្ងៃកំណើត ០៥.០៣.២០១៨ នេះដែរ?  

តារាចម្រៀង យក់​ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត
តារាចម្រៀង យក់​ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត
តារាចម្រៀង យក់​ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត ធ្វើខួបកំណើតឱ្យ យក់​ ថិតរដ្ឋា យ៉ាងផ្អែមល្ហែម
នំខេកដែលលោក ឃុំ ប៉ុណ្ណាដែត ទិញឱ្យអ្នកនាង យក់ ថិតរដ្ឋា
បាច់ផ្កាដែលលោក ឃុំ ប៉ុណ្ណាដែត ទិញឱ្យអ្នកនាង យក់ ថិតរដ្ឋា
បាច់ផ្កាដែលលោក ឃុំ ប៉ុណ្ណាដែត ទិញឱ្យអ្នកនាង យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត