អាមេរិក៖ ក្រុមហ៊ុន LEGO បានធ្វើការស្វែងរកដំណោះស្រាយសម្រាប់ប្លាស្ទិចតាំងពីឆ្នាំ២០១៥មកម្លេះ ហើយឥឡូវនេះគេបានរកឃើញចម្លើយនៅក្នុងដើមអំពៅ។

ក្រុមហ៊ុននេះបាននិយាយថាគេនឹងចេញ ផលិតផលថ្មីដែលផលិតឡើងពីជ័រដែលបានមកពីដើមអំពៅ។ គេបានបន្ថែមទៀតថា ពេលប្រើធម្មតាគឺនឹងមិនមានអ្នកដឹងពីភាពខុសគ្នាជាមួយនឹងផលិតផលដែលធ្វើមកពីប្លាស្ទិចនោះទេ។

គេបានបន្តទៀតថា គេចង់ជះផលវិជ្ជមានមួយដល់ពិភពលោក ហើយគេកំពុងខំប្រឹងបង្កើតផលិតផលសម្រាប់ក្មេងៗដោយប្រើសារធាតុមិនប៉ះពាល់ដល់បរិស្ថាន។ វាជាជំហ៊ានដំបូងទៅកាន់គោលដៅធំរបស់គេក្នុងការផលិតនូវផលិតផល LEGO ទាំងអស់ដោយប្រើសារធាតុដែលមិនប៉ះពាល់ដល់បរិស្ថាន។

ការធ្វើនេះជាគម្រោងរបស់ក្រុមហ៊ុន LEGO ក្នុងការប្រើសារធាតុទាំងឡាយណាដែលមិនប៉ះពាល់ដល់បរិស្ថានឲ្យបាន១០០ភាគរយនៅត្រឹមឆ្នាំ២០៣០៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]