ភ្នំពេញ៖ កាលពីព្រឹកមិញនេះពិធីមង្គលការបងស្រីរបស់តារាសម្តែងស្រីមុខដូចកូនកាត់ កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានធ្វើឡើងទៅយ៉ាងអធិកអធម និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន។

នៅក្នុងនោះដែរ ក៏មានការចូលរួមពីគូស្នេហ៍របស់តារារូបនេះ គឺ លោក ប៉ុល វិបូ ជាម្ចាស់ផលិតកម្ម Angkor picture ដែលអ្នកទាំងពីរកំពុងតែមើលចិត្តគ្នា ស្របពេលដែលមហាជនជាច្រើនរង់ចាំដំណឹងល្អពីពួកគេ។

ជាក់ស្តែង នៅក្នុងពិធីមង្គលការបងស្រីរបស់នាង ឃើញថាប្រព្រឹត្តទៅពោរពេញដោយភាពសប្បាយរីករាយ តារារូបនេះ ក៏បានបង្ហោះនូវរូបភាព ជាមួយនឹងសារមួយថា«បងប្អូនចាប់ផ្តើមរៀបការបណ្តើរៗហើយនោះ.....» ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងគូស្នេហ៍ស្លៀកសម្លៀកបំពាក់ពណ៌ស្រដៀងគ្នា មើលទៅពិតជាស្រស់ស្អាត និងសាកសមគ្នាមែនទែន។

គ្រាន់តែឃើញយ៉ាងដូច្នោះ កញ្ញាគង់ វង្សយ៉ាទី ក៏ចូលមក Comment បង្អាប់នាងថា«ចុះបិុុឯងចាំអង្កាល់» កញ្ញាតូតាមិនបង្អង់យូរក៏និយាយថា«ចាំឲ្យកញ្ញា យ៉ាទី រៀបការមុន» ។

លើសពីនេះ អ្នកគាំទ្រជាច្រើនក៏បានអបអរបងស្រីរបស់នាងនៅក្នុងថ្ងៃមង្គលការ និងរង់ចាំមើលភាពផ្អែមល្ហែមពីកញ្ញាតូតា និងគូស្នេហ៍ថែមទៀត ព្រោះថាតារារូបនេះមិនសូវបង្ហោះរូបភាពតែពីរនាក់ នៅក្នុងបណ្តាញសង្គមដូចគូស្នេហ៍ផ្សេងនោះទេ៕

ចង់ដឹងថា កញ្ញាតូតា តែងខ្លួនស្រស់ស្អាត និងសមគ្នាជាមួយគូស្នេហ៍យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាម៉ាក សែនសូនីតា ក្នុងថ្ងៃមង្គលការបងស្រី
កញ្ញាម៉ាក សែនសូនីតាក្នុងថ្ងៃមង្គលការបងស្រី
កញ្ញាម៉ាក សែនសូនីតាក្នុងថ្ងៃមង្គលការបងស្រី
កញ្ញាម៉ាក សែនសូនីតាក្នុងថ្ងៃមង្គលការបងស្រី
កញ្ញាម៉ាក សែនសូនីតា និងគ្រួសារក្នុងថ្ងៃមង្គលការបងស្រី
គូស្នេហ៍ កញ្ញាម៉ាក សែនសូនីតានិងគ្រួសារ ក្នុងថ្ងៃមង្គលការបងស្រី
គូស្នេហ៍ កញ្ញាម៉ាក សែនសូនីតានិងគ្រួសារ ក្នុងថ្ងៃមង្គលការបងស្រី
គូស្នេហ៍ កញ្ញាម៉ាក សែនសូនីតានិងគ្រួសារ ក្នុងថ្ងៃមង្គលការបងស្រី
ក្នុងថ្ងៃមង្គលការបងស្រីកញ្ញាម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា