(ភ្នំពេញ)៖ បន្ទាប់ពីនាំភរិយា ធ្វើដំណើរកម្សាន្ដយ៉ាងរីករាយ នាតំបន់ទេសចរណ៍ ក្នុងទឹកដីនៃប្រទេសជប៉ុនរួចមក ខណៈនេះក៏ជាពេលវេលា ដែលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ត្រូវនាំភរិយា ត្រឡប់មកបំពេញកិច្ចការងារ នៅទឹកដីប្រទេសខ្មែរវិញហើយ។ យ៉ាងណាមិញ ត្រឡប់មកស្រុកខ្មែរ មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឮដំណឹងល្ហៀងៗថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ ត្រៀមដឹកដៃភរិយា បន្តការដើរលេង នៅឯប្រទេសកូរ៉េទៀត ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។

តាមប្រភពជិតស្និទ្ធនឹងលោក ឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងថា នាពេលខាងមុខដ៏ខ្លី កៀកនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុននេះ ចន្លោះពីខែ៣ ទៅខែ៤ នេះ លោក ឆាយ វីរៈយុទ្ធ ត្រៀមទៅសម្ដែងនៅឯប្រទេសកូរ៉េ ដើម្បីទៅច្រៀងក្នុងកម្មវិធីតន្ដ្រីសប្បុរសធម៌ ហើយឆ្លៀតក្នុងពេលទំនេរ លោកក៏ចង់ឲ្យភរិយាជាទីស្រឡាញ់របស់ខ្លួន អមដំណើរជាមួយ ដើម្បីឲ្យភរិយា សប្បាយចិត្ត ខណៈដែលកាលពីកន្លងទៅលេចឮថា នាងកំពុងតែមានផ្ទៃពោះផងនោះ ដែលកាន់តែធ្វើឲ្យស្វាមីរូបនេះ ថ្នាក់ថ្នម មើលថែយកចិត្តទុកដាក់ទ្វេឡើង។ ជាពិសេសតាមផ្គាប់ចិត្ត ភរិយាមិនឲ្យខកបំណងនោះទេ ទោះជាភរិយាមានបំណងចង់ធ្វើអ្វី ក៏លោក ឆាយ វីរៈយុទ្ធ មិនដែលជំទាស់ ព្រមទាំងបំពេញចិត្តភរិយា បានគ្រប់រឿងទាំងអស់។

ផ្ទុយទៅវិញ ព័ត៌មានដែលថា ភរិយាកំពុងមានផ្ទៃពោះ ត្រូវបាន ឆាយ វីរៈយុទ្ធ ច្រានចោលទៅវិញ ខណៈដែលកាលពីថ្មីៗនេះ ប្រភពជិតស្និទ្ធបានបង្ហើបថា ភរិយារបស់លោកកំពុងតែឃ្លានម្ជូរបន្តិចម្ដងៗ ហើយប៉ុន្តែបែរជាត្រូវស្វាមី បដិសេធទៅវិញ។

គួរបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ បច្ចុប្បន្ន កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ខណៈកៀកចូលឆ្នាំប្រពៃណីខ្មែរ លោកប្រញាប់ហោះមកពីប្រទេសជប៉ុន ដើម្បីសម្រុកថតចម្រៀង ដើម្បីត្រៀមខ្លួន ទៅបំពេញកាងារ នៅប្រទេសកូរ៉េជាបន្ត៕

ឆាយ វីរៈយុទ្ធ ​ និង ភរិយា
ឆាយ វីរៈយុទ្ធ ​ និង ភរិយា
ឆាយ វីរៈយុទ្ធ ​ និង ភរិយា
ឆាយ វីរៈយុទ្ធ ​ និង ភរិយា
ឆាយ វីរៈយុទ្ធ ​ និង ភរិយា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ