ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាកំប្លែងល្បីឈ្មោះនៅក្នុងក្រុមនាយពាក់មី គឺនាយក្រូច បានជួបទុក្ខជាទម្ងន់ ដោយសារឪពុកក្មេករបស់ខ្លួន បានទទួលមរណភាព ក្នុងអាយុ ៧០ ឆ្នាំ។

ក្នុងនោះផងដែរ តារាកំប្លែងនាយក្រូច ក៏បានសរសេររៀបរាប់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយសេចក្តីក្រៀមក្រំទាំងស្រុងដូច្នេះថា៖

«ថ្ងៃនេះក្រុមគ្រួសារយើងខ្ញុំមានទុក្ខជាទម្ងន់ ដោយលោកឪពុកក្មេកនាម កែវ ប្រាក់ បានលាចាកលោកចោលកូនចៅជារៀងរហូត នៅវេលាម៉ោង០១និង៣៣នាទីរសៀលថ្ងៃទី០៤-០៣-២០១៨ ក្នុងព្រះជន្មាយុ ៧០ ឆ្នាំ ដោយរោគាពាធិ សូមវិញ្ញាណក្ខន្ធលោក ទៅកាន់ឋានបរមសុខ»

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រនៅក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ បានចូលរួមរំលែកទុក្ខរបស់លោកជាច្រើននាក់ បន្តបន្ទាប់គ្នា សម្រាប់ការបាត់បង់លោកឪពុកក្មេកជាទីស្រលាញ់ដូច្នេះ៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖  

តារាកំប្លែងនាយក្រូច
តារាកំប្លែងនាយក្រូច
តារាកំប្លែងនាយក្រូច
តារាកំប្លែងនាយក្រូច
សពឪពុកក្មេក របស់តារាកំប្លែងនាយក្រូច ដែលបានទទួលមរណភាពទៅ
សពឪពុកក្មេក របស់តារាកំប្លែងនាយក្រូច ដែលបានទទួលមរណភាពទៅ
រូបថតឪពុកក្មេក របស់តារាកំប្លែងនាយក្រូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច