ភ្នំពេញ៖ ប្តីប្រពន្ធវ័យក្មេង ក៏ដូចជាតារាដ៏មានប្រជាប្រិយភាព លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែធ្វើឲ្យមហាជនមួយចំនួន លួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំង២ ដែលតែងតែបង្ហាញនៅលើបណ្តាញសង្គមជារឿយៗ។

ដោយឡែក បើគិតមកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុ៥ខែមកហើយ។ ឯចំណែកស្វាមីរបស់នាងវិញ កាន់តែថ្នាក់ថ្នម និងមើលថែប្រពន្ធគ្រប់ពេល និងមិនឲ្យនាងពិបាកម្តងណានោះទេ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក គឹម សីហា បានធ្វើរឿងមួយ ដែលធ្វើឲ្យមហាជនលួចច្រណែន និងសរសើរចំពោះលោកខ្លាំងមែនទែន ពេលដែលបានឃើញសកម្មភាពមួយរបស់លោក ដែលខំធ្វើដល់ថ្នាក់នេះដើម្បីប្រពន្ធ។ ក្នុងនោះដែរ ដោយផ្អែកលើគណនីហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលបង្ហោះរូបជាច្រើនសន្លឹក និងវីដេអូមួយ ភ្ជាប់ជាមួយ Caption ថា៖ “ផ្លែស្វាយផ្ទះអ្នកណាគេឲ្យហៀរដើម ដឹងថាប្រពន្ធឃ្លានចុះទៅលួចយកឲ្យម៉ងប៉ាៗ”។

ក្រៅពីនេះ មហាជនពិតជាសរសើរដល់លោក គឹម សីហា ដែលជាស្វាមីដ៏ល្អ សម្រាប់អ្នកនាង គង់ ចាន់ស្រីមុំ មែនទែន។ ព្រោះមិនថា ឲ្យលោកធ្វើអ្វីនោះទេ គឺលោកសុខចិត្តធ្វើតាមទាំងអស់ ដើម្បីប្រពន្ធសំណព្វចិត្តរបស់ខ្លួន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
សកម្មភាពលោក គឹម សីហា លួចបេះស្វាយគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា