ភ្នំពេញ៖ អ្នកនាង សារ៉ាយ សក្ខណា កាន់តែមានប្រជាប្រិយភាព និងល្បីខ្លាំងឡើង ទោះបីជាពេលនេះ នាងមានគ្រួសារ ហើយក្ដី តែសន្ទុះនៃការគាំទ្រ នៅតែកើនឡើងមិនឈប់។

ជាការពិតមួយរយៈនេះ នាងរវល់ខ្លាំងមែនទែន មិនថាតែ ការងារសិល្បៈនោះទេ ដោយសារនាងកំពុងក្ដាប់ នៅមុខជំនួញក្នុងដៃផងដែរ ធ្វើឲ្យនាងមមាញឹកមែនទែន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ប្រិយមិត្តតែងតែឃើញហើយថា ទោះបីជានាងមានកូន តែការលេងខ្លួនរបស់នាងនៅតែឡួយឆាយ ពេលខ្លះសុិចសុី ពេលខ្លះ ក៏សុភាព។ 

ជាក់ស្ដែង រូបថ្មីមួយសន្លឹក​ ដែលនាងទើបតែបង្ហោះកាលពីប៉ុន្មានម៉ោងមុន ក្នុងគណនីអុីនស្តារក្រាម បានឲ្យឃើញថា នាងបានតុបតែងម៉ូតសក់ដែលកំពុងពេញនិយម គឺម៉ូតសក់បែប«Wet Look Hair» ដែលជាម៉ូតសក់កំពុងពេញនិយម នៅបរទេស មើលទៅនាងពិតជាលេចធ្លោ និងស្រស់ស្អាតខ្លាំង មិនចាញ់តារានៅក្រៅប្រទេសនោះទេ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង សារ៉ាយ សក្ខណា
អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី
អ្នកនាង សារ៉ាយ សក្ខណា និងកូនស្រី
អ្នកនាង សារ៉ាយ សក្ខណា ក្នុងម៉ូតសក់«Wet Look Hair»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា