ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ដំណឹងដែល កម្លោះសង្ហា នីកូ ចូលច្រៀងក្នុង ផលិតកម្មហង្សមាស បានធ្វើឲ្យ ទស្សនិកជន មានការភ្ញាក់ផ្អ់ើលជាខ្លាំង ព្រោះតែមិននឹកស្មានថា តារាឯករាជ្យរូបនេះ ផ្លាស់គំនិត មករួមទ្រនំជាមួយបងប្រុស លោក ណុប បាយ៉ារិទ្ធ នោះទេ។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់លោក ក៏ត្រូវបានខាងក្រុមហ៊ុន​យកចិត្តទុកដាក់មិនចាញ់ អ្នកដទៃ ឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តជាខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះចូលមក រួមគ្រួសារជាមួយ ផលិតកម្ម រស្មីហង្សមាស ក្រោយគេពិតមែន តែម្ចាស់បទ «ថ្ងៃបែកគ្នា» រូបនេះ បែរជាមានបទថ្មីៗជាចេញ បន្តបន្ទាប់ មិនដាច់សោះ ។

ជាក់ស្ដែង ថ្មីនេះៗ ខាងផលិតកម្ម ក៏បានចេញបទ ញាក់កន្ត្រាក់អារម្មណ៍មួយទៀតជូន លោក ដែលមានចំណងជើងថា «ចូកមួយ»  ចំពោះសាច់ភ្លេងវិញពិតជា ពិរោះត្រូវចិត្តយុវវ័យ សម្រាប់រាំលេង កម្សាន្ត មិនឲ្យចាញ់តារាមុនៗ នោះឡើយ៕

តោះ ចង់ជ្រាបបទថ្មី កម្លោះសង្ហា រូបនេះ ពិរោះយ៉ាងណា ស្ដាប់ទាំងអស់គ្នា ៖

បទថ្មីរបស់ លោក នីកូ
បទថ្មីរបស់ លោក នីកូ
បទថ្មីរបស់ លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ