ភ្នំពេញ៖ ក្រោយពីចាកចេញ ពីពិភពសិល្បៈ មួយរយៈ វីជេ អាណូ ក៏បានចូលសិល្បៈវិញ ដែលពេលនេះ នាង ទទួលបានការគាំទ្រ ពីសំណាក់មហាជន។

ទន្ទឹមនឹងភាពល្បីល្បាញ គេក៏ចាប់អារម្មណ៍ដែរថា តារាស្រីរូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាត បើទោះបីជានាង ឈានចូលវ័យ៤០ឆ្នាំក៏ដោយ ជាពិសេស រាល់ពេលនាង តែងខ្លួនទៀតនោះ ធ្វើឲ្យក្រមុំមួយចំនួន សុំចាញ់។

ប៉ុន្តែមានរូបថតមួយសន្លឹក ដែលនាង បានបង្ហាញនៅក្នុង គណនីអ៊ីនស្តារក្រាម បានឲ្យឃើញថា មុខមាត់របស់នាង ឡើងមុនជាខ្លាំង ស្ទើរតែមិនចង់ជឿ ប្រហែលជានាងប្រើផលិតផលខុស ហត់នឿយ ឬក៏អាចផ្លាស់ប្តូរ ធាតុអាកាសជាដើម។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រ បានផ្តល់ការលើកទឹកចិត្ត ដោយគ្មានអ្នក រិះគន់ និងបង្អាប់ ពេលមុខរបស់នាង ក្លាយជាបែបនេះនោះទេ៕ 

វីជេ អាណូ
វីជេ អាណូ
វីជេ អាណូ
វីជេអាណូ មុខប្រែខ្លាំង ឡើងមុនច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ