ភ្នំពេញ៖ ទាំងនេះគឺរឿងដ៏កម្រមួយ ដែលឃើញតារា២ផលិតកម្មផ្សេងគ្នា មាស សុខសោភា និង លោក ដួង វីរៈសិទ្ធ មកបកស្រាយបទចម្រៀងរួមគ្នា នៅក្នុងកម្មវិធីមង្គលការមួយកន្លែង។

ក្នុងនោះដែរ តារាដែលពោរពេញទៅដោយប្រជាប្រិយភាពទាំង២ដួងនេះ បានយក បទចម្រៀង មរតកដើមមួយបទ ដែលមានចំណងជើងថា «តាំងយូស្នេហ៍» មកច្រៀងរួមគ្នា។ លើសពីនេះទៅទៀតនោះ សម្រាប់ការបកស្រាយចម្រៀងរួមគ្នាដ៏កម្រនេះ ពិតជាធ្វើឲ្យមហាជន លាន់មាត់សរសើរពីទឹកដមសម្លេងរបស់អ្នកទាំង២ ថាពិតជាពិរោះផ្អែម និងសាកសមជាមួយគ្នាខ្លាំងមែនទែន។

ម្យ៉ាងវិញទៀត បើទោះជាលោក ដួង វីរៈសិទ្ធ គឺជាតារាពន្លកថ្មី ក្រោយ មាស សុខសោភា ច្រើនឆ្នាំក្តី តែសម្លេងរបស់លោក ហាក់ពិរោះ និងស៊ីចង្វាក់ជាមួយ រាជនីសម្លេង  មាស សុខសោភា មិនធម្មតានោះទេ៕

ចង់ជ្រាបច្បាស់ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

មាស សុខសោភា និង ដួង វីរៈសិទ្ធ
មាស សុខសោភា និង ដួង វីរៈសិទ្ធ
មាស សុខសោភា និង ដួង វីរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ