ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀងស្រីជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា ត្រូវបានគេដឹងថា គឺជាម្ចាស់ផេក «Movie Star Research» នាពេលបច្ចុប្បន្ននេះ អ្នកនាង កំពុងតែមានភាពមមាញឹក នឹងការងារសម្តែងខ្សែភាពយន្ត ខ្នាតតូចធំជាច្រើន និងមុខរបរផ្ទាល់ខ្លួនទៀតផត។ យ៉ាងណាមិញ ក្រោយស្វាមីស្លាប់ចោល រយៈពេល៧ឆ្នាំ ដោយបន្សល់ទុក នូវកូនបីនាក់ក្នុងបន្ទុករួចមក នៅពេលថ្មីៗនេះ ស្រាប់តែលេចឮដំណឹងថា អ្នកស្រី ស៊ិន ឧត្តមផល្លា គ្រោងនឹងរៀបការជាមួយបុរសជនជាតិឥណ្ឌាម្នាក់ នៅឆ្នាំក្រោយនេះហើយ។

ថ្លែងប្រាប់តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» អ្នកស្រី ស៊ិន ឧត្តមផល្លា បានថ្លែងទាំងទឹកមុខញញឹម ដោយមិនលាក់បាំង ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហា តាមអនឡាញរបស់នាង និងបុរសជាជនជាតិឥណ្ឌាម្នាក់ ខណៈបុរសឥណ្ឌាម្នាក់នោះ នឹងគ្រោងមកស្រុកខ្មែរ ដើម្បីរៀបការជាមួយនាង នៅឆ្នាំក្រោយនេះហើយ។

ក្នុងនោះផងដែរ អ្នកស្រី ស៊ិន ឧត្តមផល្លា បានថ្លែងថា «គ្រួសាររបស់ខ្ញុំ ឈ្មោះ ចាន់ តារា ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំជាស្រ្តីមេម៉ាយ ដោយសារតែគ្រួសាររបស់ខ្ញុំ គាត់ជួបគ្រោះថ្នាក់ចរចរាណ៍ ស្លាប់ចោលខ្ញុំរយៈពេល៧ឆ្នាំហើយ…។ តាំងពីគ្រួសារខ្ញុំស្លាប់ចោល រយៈពេល៧ឆ្នាំ ខ្ញុំបានបង្កើតគណនីហ្វេសប៊ុកមួយ ដោយសារពេលហ្នឹង ខ្ញុំមានអារម្មណ៍ថាខ្លួនឯងឯកា អ៊ីចឹងក៏បង្កើតទៅ ដើម្បីនិយាយលេងជាមួយមិត្តភក្កិ ប៉ុន្តែពេលហ្នឹង ខ្ញុំក៏បានស្គាល់បុរសម្នាក់ ដោយយើងឧស្សាហ៍និយាយគ្នាលេង តាមរយៈការ Chat ឬ Call ប៉ុន្តែគាត់មិនមែនជាជនជាតិខ្មែរទេ គឺជនជាតិឥណ្ឌា»។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានថ្លែងបន្តថា «សព្វថ្ងៃខ្ញុំលេងសារជាមួយគាត់ គឺជាភាសាអង់គ្លេស ហើយមូលហេតុដែល ធ្វើឲ្យខ្ញុំមានចិត្តទៅលើបុរសជនជាតិឥណ្ឌានោះ គឺដោយសារតែ គាត់តែងតែសួរសុខទុក្ខយើង សួស្តី សុខសប្បាយអត់ គ្រួសាររបស់អ្នកយ៉ាងម៉េចហើយ មើលទៅគួរឲ្យចង់តបសារ ជាមួយគាត់តែម្តង»។

ជាមួយគ្នានេះ អ្នកស្រី ស៊ិន ឧត្តមផល្លា បានសង្កត់ធ្ងន់ថា «បុរសជនជាតិឥណ្ឌាម្នាក់នោះ មានគម្រោងមកប្រទេសខ្មែរ នៅឆ្នាំក្រោយនេះហើយ គឺមករៀបការតែម្តង ដោយបុរសម្នាក់នោះ មិនត្រឹមតែស្រឡាញ់ខ្ញុំម្នាក់ទេ គឺលោកសួរពីក្រុមគ្រួសារខ្ញុំទៀតផង»។

គួរបញ្ជាក់ថា ជាមួយនឹងការទម្លាយជាសាធារណៈ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ពីរឿងរ៉ាវស្នេហាថ្មោងថ្មីពីសំណាក់ ស៊ិន ឧត្តមផល្លា នៅពេលនេះ មានទស្សនិកជនជាច្រើន សម្តែងនូវការភ្ញាក់ផ្អើល ព្រោះកន្លងមកមិនដែលមាន លេចឮដំណឹងអ្វីនោះទេថា ស៊ិន ឧត្តមផល្លា មានទំនាក់ទំនងជាមួយបុរសណាម្នាក់នោះ។ យ៉ាងណាមិញ ទស្សនិកជនមិនតិចទេ កាលដែលបានដឹងដំណឹងនេះហើយ ក៏បានជូនពរអ្នកស្រី ស៊ិន ឧត្តមផល្លា សម្រចដូចសេចក្តីបំណង បានរៀបការឆាប់ៗផងដែរ៕

ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា