ភ្នំពេញ៖ ដំណឹងនៃការស្លាប់ របស់ប្អូនស្រី តារាសម្តែងស្រី និងជាអតីត Freshie Girl កញ្ញា គីម ចាន់បូរមី បានធ្វើឲ្យនាង កើតទុក្ខជាពន់ពេក ដែលត្រូវបាត់បង់ប្អូន ក្នុងរយៈពេលដ៏ខ្លី។

កាលពីម្សិលមិញ តារាស្រីរូបនេះ​ ក៏បានរៀបចំពិធីបុណ្យ៧ថ្ងៃ ឲ្យប្អូនស្រី ទៅតាមប្រពៃណីខ្មែរ នៅវត្តវាលស្បូវ ដែលមានភ្ញៀវជាច្រើន បានចូលរួម និងរំលែកទុក្ខ ផងដែរ។

ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញថា នាងជា​តារាល្បីម្នាក់​​ និងជាអតីតFreshie Girl តែបែរជា មិនសូវមានតារាណាមកចូលរួមទាល់តែសោះ។ ប៉ុន្តែមានតែ តារាចម្រៀងស្រី វីរៈ និច តែម្នាក់គត់ ដែលបង្ហាញវត្តមាននៅក្នុង ពិធីបុណ្យ៧ថ្ងៃ របស់ប្អូនស្រីនាង។ ក្នុងនោះ នាងក៏បានសម្តែងក្តីឈឺចាប់ និងកើតទុក្ខ ដែលមិត្តរបស់នាង(បូរមី) បានបាត់បង់ប្អូនទៅ ជារៀងរហូតយ៉ាងដូច្នេះ។ 

ទាំងនេះ សបញ្ជាក់បានថា វីរៈ និច ពិតជាមិត្តល្អ ជាមួយនឹង កញ្ញា បូរមី ពិតមែន បើទោះបីជា នាងមានការរវល់ប៉ុណ្ណាក៏ដោយ ក៏នាងឆ្លៀត មកចូលរួមបុណ្យ៧ថ្ងៃ ប្អូនស្រីបូរមីផងដែរ ដែលខុសពី​តារាផ្សេងៗ មិនខ្វល់ខ្វាយ និងមិនចាប់អារម្មណ៍ ពេលបូរមី ជួបទុក្ខធំ៕

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា គីម ចាន់បូរមី និងប្អូនស្រី
ប្អូនស្រីរបស់នាង ដែលបានស្លាប់ទៅ
កញ្ញា វីរៈ និច ចូលរួម ពិធីបុណ្យ៧ថ្ងៃ របស់ប្អូនស្រី បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង