ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកគាំទ្រតែងតែសង្កេតឃើញថា តារាចម្រៀងកំពុងតែមានប្រជាប្រិយភាព២ដួង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត តែងតែបង្ហាញវត្ថុមានតម្លៃរបស់ខ្លួន ដោយបង្ហោះនៅលើបណ្តាញសង្គម ជារឿយៗ។ ដូច្នេះហើយ អ្នកទាំង២ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រ ចាត់ទុកថាជាតារាដំបូងដែលចូលចិត្ត សម្ញែងវត្ថុមានតម្លៃច្រើនជាងគេ នៅលើបណ្តាញសង្គម។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ថែមទាំងពាក់គ្រឿងអស់ទាំងនោះ ដើម្បីសម្តែងលើឆាកថែមទៀតផង។

ដោយឡែក កាលពីថ្មីៗនេះ មានតារាក្នុងផលិតកម្មរស្មីហង្សមាស មួយដួងទៀតហើយ គឺលោក ឆន សុវណ្ណរាជ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ដោយរូបលោកបានធ្វើឲ្យអ្នកគាំទ្រ បើកភ្នែកធំៗ នៅពេលដែលឃើញខ្សែក.មាសមួយខ្សែយ៉ាងធំ ដែលលោកពាក់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ដែលទើបកន្លងទៅថ្មីៗនេះ។

ក្នុងនោះដែរ បើតាមការសង្កេតរបស់អ្នកគាំទ្រ នេះគឺជាលើកទីមួយហើយដែលឃើញលោក ឆន សុវណ្ណរាជ ពាក់វត្ថុមានតម្លៃបែបនេះ ដើម្បីបង្ហាញមុខតាមទូរទស្សន៍។ យ៉ាងណាមិញ ឯចំណែកខ្សែក. មួយខ្សែនេះ ចំពោះតម្លៃវិញ អ្នកគាំទ្រគិតទុកមុនថាប្រាកដជាមិនអន់នោះទេ៕

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
រូបដែលលោក ឆន សុវណ្ណរាជ បង្ហាញវត្ថុមានតម្លៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ