(ភ្នំពេញ)៖ ជុំវិញរឿងរ៉ាវបណ្ដឹង ឡើងតុលាការ ពាក់ព័ន្ធនឹងករណីទម្លាយរូបអាក្រាត និងប្រើហិង្សា របស់អតីតគូដណ្ដឹងលោក គុយ សិទ្ធសក្ដិ ជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា នៅតែមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយ ខណៈដែលតុលាការបានចេញសាលដីកា ឲ្យចាប់ឃាត់ខ្លួន ជនចាប់ចោទទៅហើយ កាលពីពេលថ្មីៗកន្លងមក ប៉ុន្តែគេនៅតែឃើញជនចាប់ចោទ ដើរហើរមានសេរីភាព ដូចជាជនសមញ្ញធម្មតា ពោលគឺចំណាត់ការរបស់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ គ្មានប្រសិទ្ធភាព ទាល់តែសោះ។

យ៉ាងណាមិញ បន្ទាប់ពីភាពអយុត្តិធម៌ត្រូវបានធ្លាប់មកលើ តារាចម្រៀង វ៉ាន់ នីឡា រួចហើយនោះ កវីនិពន្ធ លោក សុខ ជំនោរ ជាបងប្រុសបង្កើត បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការ ដោយលោកហាក់ដូចជាអស់ជំនឿ នឹងការកាត់សេចក្ដី លើសំណុំរឿងមួយនេះ ខណៈដែលជនសង្ស័យនៅតែមានសេរីភាព ព្រមទាំងបានបោះពាក្យ បោះសម្ដី គំរាមកំហែង ឌីដងផ្លែផ្កាដល់ វ៉ាន់ នីឡា ទៀតផង។

ជុំវិញការកើតទុក្ខមិនសុខចិត្ត នឹងចំណាត់ការរបស់តុលាការនេះ លោក សុខ ជំនោរ ជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «កុំនិយាយពីច្បាប់ និងតុលាការទៀតអី ខ្ញុំនិងគ្រួសារ ឆ្អែត និងយល់ច្បាស់ ពីអំណាច និងអ្នកមានលុយនៅស្រុកខ្មែរហើយ។ ពេលនេះ យើងចាញ់ ជនល្មើស!!!»។

គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាក់ទោស ទៅហើយក៏ដោយ ក៏ធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឲ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាល ផងដែរ។

គួររំឭកផងដែរថា កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ តុលាការបានសម្រេចចិត្តចេញសាលដីកា ផ្តន្ទាទោស លោក គុយ សិទ្ធសក្ដិ ដែលត្រូវជាអតីតគូដណ្ដឹង តារាចម្រៀង វ៉ាន់ នីឡា ឲ្យជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និងពិន័យជាទឹកប្រាក់ប្រមាណ ២០០ លានរៀល (៥ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងលួចទម្លាយរូបស្រាត របស់វ៉ាន់ នីឡា កាលពីឆ្នាំ ២០១៥ កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទលោក គុយ សិទ្ធសក្ដិ នៅតែបន្តមានសេរីភាព ដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ៕

សាររបស់លោក សុខ ជំនោរ ដែលមានបង្ហោះ
សុខ ជំនោរ
សាលក្រមរបស់តុលាការ
សាលក្រមរបស់តុលាការ
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]