ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបហើយថា ទំនាក់ទំនងស្នេហារបស់ តារាសម្ដែងចាស់ឆ្នាំ លោក សុវណ្ណ មករា ត្រូវបានបែកបាក់ ជាមួយអតីតភរិយា និងជាតារាសម្ដែង អ្នកនាង ឈិត សុធារី ដោយបានបន្សល់ទុកកូនភ្លោះប្រុសស្រី មួយគូជាចំណងដៃ ក្រោយលែងលះ ។

អ្វីដែលប្លែកនោះ ទោះបីលោកបានបែកគ្នា ជាមួយនឹងអតីតភរិយាហើយក៏ពិតមែន ក៏តារារូបនេះនៅតែរកពេលវេលាទំនេរ នាំកូនទាំង២ដើរលេងកម្សាន្ត ដើម្បីប៉ះប៉ូវ រាល់ភាពខ្វះខាត ដែលខ្លួនមានចំពោះកូនៗកន្លងមក។

ដោយមុននេះលោក បានបង្ហោះសារមួយថា៖ «ជិះម៉ូតូកង់បីជូនកូនៗទៅ ហូបអាហារពេលព្រឹក កំសត់បន្តិចមែន តែក៏សប្បាយចិត្តដែរ ព្រោះមានកូនៗ ក្បាលខូចទាំងពីរនៅក្បែរ»

ទង្វើទាំងនេះ បានធ្វើឲ្យទស្សនិកជន កោតសរសើរលោកជាខ្លាំង  ហើយនេះក៏ជាការបញ្ជាក់ពីទំហំនៃក្ដីស្រលាញ់ របស់ឪពុកដែលមានចំពោះកូនៗដែរ ។

ជាក់ស្ដែង ថ្វីបើបច្ចុប្បន្នលោក មិនអាចរួមរស់នៅជិតភរិយាមែនពិត ក៏លោកប៉ាម្នាក់នេះ មិនទៅណាចោលកូនភ្លោះប្រុសស្រីទាំង២ នាក់ដែរ ពោលគឺ នៅតែចំណាយពេល ម់ើលថែកូនជានិច្ច ៕

សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២
សុវណ្ណ មករា និងកូនភ្លោះប្រុសស្រីទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា