ការវិវត្តលើវិស័យ ប្រព័ន្ធអ៊ិនធ័រណិត មានសន្ទុះយ៉ាងខ្លាំងក្លា នៅកំឡុងពីរឆ្នាំង ចុងក្រោយនេះ។ អ្នកប្រើប្រាស់ ប្រព័ន្ធអ៊ិនធ័រណិត នៅប្រទេសកម្ពុជា មកដល់ពេលនេះ មានរហូតដល់ ទៅជាងមួយលានអ្នកហើយ និង អ្នកមានគណនី ក្នុងហ្វេសបុក រហូតដល់ទៅ ៧សែននាក់។ គេហទំព័រ ជាច្រើន រាប់សិបម៉ឺន បានត្រូវបង្កើតឡើង នៅប្រទេសកម្ពុជា តែប្រហែលជា មានមិនដល់ មួយរយគេហទំព័រនោះទេ ដែលមាន ប្រិយមិត្ត លើសពីមួយពាន់នាក់ អានជាប្រចាំ ក្នុងមួយថ្ងៃ។ ខាងក្រោមនេះ ជាចំណាត់ថ្នាក់ គេហទំព័រ ដែលពេញនិយមជាងគេនៅប្រទេសកម្ពុជា ឬគេហទំព័រលំដាប់យក្ស សំរាប់ប្រទេសកម្ពុជា (មិនរាប់បញ្ជូល គេហទំព័របរទេស) ដោយយោងទៅតាមទិន្នន័យពី Alexa.com (សូមចុចhttp://www.alexa.com/topsites/countries/KH  ដើម្បីបញ្ជាក់ ពីចំណាត់ថ្នាក់) នៅថ្ងៃទី ២៦ ខែវិច្ជិកា ឆ្នាំ ២០១២៖

1. Khmerload.com: ជាគេហទំព័រ លេខមួយ នៅប្រទេសកម្ពុជា ដែលផ្តល់ ព័ត៌មានកម្សាន្ត ហ្គេម ចម្រៀង សំណើច និងល្បងប្រាជ្ញា ដល់ប្រិយមិត្ត។ ព័ត៌មានភាគច្រើន មានភាពភ្លែកៗ និងទទួលបានវិចារ ដាច់គេ ពីប្រិយមិត្ត តាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសបុក។ សព្វថ្ងៃនេះ គេហទំព័រនេះ មានបុគ្គលិក ចំនួន ១០នាក់ និងបានទទួលសិទ្ធផ្សាយ ព័ត៌មានបន្ត ពីបណ្តាញផ្សារព័ត៌មាន ដើមអម្ពិល និងកោះសន្តិភាព។ គេហទំព័រនេះ ឈរនៅលេខរៀង ៣៨១៩ លំដាប់ថ្នាក់ពិភពលោក។ គេហទំព័រនេះ មានប្រិយមិត្តគាំទ្រជាង មួយលាននាក់ បើយោង ទៅតាមទិន្នន័យពី Google។

2. Dap-news.com: គេហទំព័រព័ត៌មានរហ័សជាងគេនៅប្រទេសកម្ពុជា។ បណ្តាញផ្សារព័ត៌មានដើមអម្ពិល ស៊ីដាច់គេ ខាងព័ត៌មានសង្គមរហ័ស និងទាន់ហេតុការណ៍ ជាងគេ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានភ្នាក់ងារ យកព័ត៌មាន រាប់រយនាក់ នៅគ្រប់ទីកន្លែង។  គេហទំព័រនេះ ឈរនៅលេខរៀង ៧៨៩៨ លំដាប់ថ្នាក់ពិភពលោក។ 

3. Sabay.com.kh: គេហទំព័រកម្សាន្ត ខាងព័ត៌មានសិល្បះ កីឡា និងហ្គេម។ បុគ្គលិកធ្វើការ លើគេហទំព័រនេះ ប្រហែលជាមានចំនួន ២០ ទៅ ៤០នាក់។ គេហទំព័រនេះ ឈរនៅលេខរៀង ១០៩៤៤ លំដាប់ថ្នាក់ពិភពលោក។

4. Kohsantepheapdaily.com.kh: គេហទំព័រព័ត៌មានលំអិត និងច្បាស់លាស់ជាងគេ។ ផ្សារព័ត៌មានកោះសន្តិភាព មានជំនាញអាជីព ខាងផ្សារព័ត៌មានយូរឆ្នាំ ជាងគេ ដូច្នេះយើងអង្កេតឃើញថា ព័ត៌មានពីកោះសន្តិភាព មានភាពលំអិត និងច្បាស់លាស់។ ផ្សារព័ត៌មានកោះសន្តិភាព ភ្នាក់ងារព័ត៌មាន រាប់រយនាក់ នៅគ្រប់ទីកន្លែង។ គេហទំព័រនេះ ឈរនៅលេខរៀង ៩៨២៥ លំដាប់ថ្នាក់ពិភពលោក។

5. Lookingtoday.com: គេហទំព័រកំសាន្ត របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ ព័ត៌មានភាគច្រើន ទាក់ទងនឹងរឿងអាស្រូវរបស់តារា ការបង្ហាញម៉ូត សុខភាព និងបច្ជេកវិទ្យា រួមជាមួយរបស់កម្សាន្តផ្សេងទៀត។ គេហទំព័រនេះ ឈរនៅលេខរៀង ១០៦៣០ លំដាប់ថ្នាក់ពិភពលោក។

6. Littlefashion.asia: គេហទំព័រលក់ដូរ (B2C) ធំជាងគេ ដែលលក់ខោអាវ និងរបស់ផ្សេង ដល់ទៅ ៣ម៉ឺនមុខ។ គេហទំព័រនេះ បានទទួល ភាពពេញនិយម យ៉ាងខ្លាំង ក្នុងចំណោម អ្នកលេងហ្វេកបុក និងនារីជាច្រើន ក្នុងយុគ្គសម័យ អ៊ីនធឺនេត។ បុគ្គលិក បម្រើសេវាកម្មលក់ មានរហូតដល់ទៅ ២០នាក់។ គេហទំព័រនេះ ឈរនៅលេខរៀង ១២៦១៩ លំដាប់ថ្នាក់ពិភពលោក។

7. Khmer79.com: គេហទំព័រព័ត៌មាន រួមជាមួយមាតិការកំសាន្ត និងកីឡា។ គេហទំព័រនេះក៏បាន ផ្តល់នូវ វចនានុក្រមអង់គ្លេស ខ្មែរ សំរាប់ពាក្យបញ្ចេកទេស។ គេហទំព័រនេះ ឈរនៅលេខរៀង ២១៧៤៤ លំដាប់ថ្នាក់ពិភពលោក។

8. Camnews.com.kh: គេហទំព័រព័ត៌មានភ្លែកៗ ជុំវិញពិភពលោក។ គេហទំព័រនេះ ជារបស់ក្រុមហ៊ុនហ្គេម VTC។ គេហទំព័រនេះ ឈរនៅលេខរៀង ២១៧៤៤ លំដាប់ថ្នាក់ពិភពលោក។ គេហទំព័រនេះ ឈរនៅលេខរៀង ១៤២៦៩ លំដាប់ថ្នាក់ពិភពលោក។

9. Cen.com.kh: គេហទំព័រព័ត៌មាន ដែលមានព័ត៌មានជាច្រើន ដកស្រង់មកពី ផ្សារព័ត៌មាន រស្មីកម្ពុជា។ គេហទំព័រនេះ ឈរនៅលេខរៀង 29,758 លំដាប់ថ្នាក់ពិភពលោក។ 

យោងតាមការបកស្រាយរបស់លោក Sophak Pan ក្នុងវិចារខាងក្រោម គេហទំព័រ CEN មានអ្នកសារព៌តមានផ្ទាល់ខ្លួន ដែលសរសេរ ព័ត៌មានសំខាន់ៗមួយចំនួន ដែលសារព័ត៌មានផ្សេងគ្មាន។

10. Khmer24.com: គេហទំព័រលក់ដូ (C2C) ធំជាងគេខាងផ្នែក Classified Adsនៅប្រទេសកម្ពុជា។ គេហទំព័រនេះ ឈរនៅលេខរៀង ៣៦៤៩៨ លំដាប់ថ្នាក់ពិភពលោក។

តារាងខាងក្រោម ប្រៀបធៀបចំនួនប្រិយមិត្ត របស់គេហទំព័រធំជាងគេទាំង ៤ ដោយគិតជាភាគរយអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ិនធ័រណិត នៅលើសាកលលោក

 

ចំណាត់ថ្នាក់ពិភពលោកនេះ បង្កើតឡើង ដោយរាប់បញ្ចូល ប្រិយមិត្តនៅក្នុងស្រុក និងក្រៅប្រទេស ដូច្នេះ វាអាចមានលទ្ធភាពដែល គេហទំព័រមួយ មានចំណាត់ថ្នាក់ ពិភពលោកលើស គេហទំព័រមួយទៀត តែបែរជាចាញ់គេវិញ សម្រាប់ចំណាត់ថ្នាក់នៅក្នុងស្រុក ដូចជាករណីគេហទំព័រកោះសន្តិភាព និងសប្បាយជាដើម។

បើសិនជាគេរាប់គេហទំព័របរទេស នៅក្នុងចំណាត់ថ្នាក់គេហទំព័រ ប្រជាប្រិយជាងគេ នៅប្រទេសកម្ពុជា ហ្វេសបុកនឹងទទួលបានចំណាត់ថ្នាក់លេខ១។ ខាងក្រោមនេះ ជាចំណាត់គេហទំព័រ ប្រជាប្រិយជាងគេ នៅប្រទេសកម្ពុជា ដោយរាប់បញ្ចូលគេហទំព័រអន្តរជាតិ៖

1. Facebook.com

2. Youtube.com

3. Google.com.kh

4. Google.com

5. Khmerload.com

6. Yahoo.com

7. Dap-news.com

8. Sabay.com.kh

9. Mywebsearch.com

10. Kohsantepheapdaily.com.kh

សូមបញ្ជាក់ថា រាល់ចំណាត់ថ្នាក់ខាងលើ ជាចំណាត់ថ្នាក់ បានពី Alexa.com ដែលជាគេហទំព័រផ្តល់ចំណាត់ថ្នាក់ ទៅលើប្រជាប្រិយភាព របស់គេហទំព័រ ជាង២០លានគេហទំព័រ នៅលើពិភពលោក។


ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]