ភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យសាកស្ដាយខ្លាំងណាស់ សម្រាប់ទស្សនិកជន ជាពិសេស មិត្តភិក្ត ក្រុមគ្រួសារ របស់អ្នកនាង សាន ស្រីឡៃ ដែលត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ យ៉ាងឆាប់រហ័សបែបនេះ។

យ៉ាងណាមិញ បើទោះបីជា អតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះ បានលាចាកលោកផុតទៅ ជាយូរយ៉ាងណាក្តី ប៉ុន្តែវត្តមានរបស់អ្នកនាង នៅតែស្ថិតនៅក្នុងចិត្ត របស់អ្នកគាំទ្រគ្រប់ៗគ្នា។ 

ជាក់ស្ដែង ក្នុងថ្ងៃខួបកំណើត គម្រប់ខួប ២៧ឆ្នាំ ក្នុងឆ្នាំនេះ សាន ស្រីឡៃ នៅតែទទួលបាន នំខេកយ៉ាងស្រស់ស្អាត ពីមិត្តល្អរបស់នាង ទាំងដែលម្ចាស់ខួប បានឃ្លាតឆ្ងាយទៅជាយូរខែក៏ដោយ។

គ្រាន់តែឃើញទិដ្ឋភាពបែបនេះភ្លាម ក៏មានប្រិយមិត្តជាច្រើន កើតក្ដីនឹកអាណិត ស្ដាយស្រណោះ តារាស្រីសម្ដីផ្អែម រូបនេះជាខ្លាំង ព្រោះតែឆ្នាំនេះ នាងមិនបាននៅក្បែរអ្នករាល់គ្នា ដូចឆ្នាំមុនៗនោះទេ ហើយបានត្រឹមតែសម្លឹង ខំខេក ដែលមិត្តជូននាង តាមរូបថតតែប៉ុណ្ណោះ ៕

ខាងក្រោមនេះ ជាវីដេអូ ដែលប្អូនស្រីរបស់ ស្រីឡៃ ច្រៀងជូននាង ក្នុងថ្ងៃកំណើត៖

សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ នៅតែទទួលបាននំខេក ពីមិត្តល្អ
សាន ស្រីឡៃ នៅតែទទួលបាននំខេក ពីមិត្តល្អ
សាន ស្រីឡៃ នៅតែទទួលបាននំខេក ពីមិត្តល្អ
សាន ស្រីឡៃ នៅតែទទួលបាននំខេក ពីមិត្តល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ