ភ្នំពេញ៖ កម្លោះសង្ហា និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះ លោក តាប៊ុយ កំពុងធ្វើឲ្យទស្សនិកជន ពិសេសមិត្តអ្នកគាំទ្រ ផ្ទុះសំណើចយ៉ាងខ្លាំង ជាមួយពាក្យពេចន៍​ ដែលលោក បានសរសេរបង្ហោះលើគណនីហ្វេសប៊ុក កាលពីម្សិលមិញនេះ។

ដោយក្នុងនោះពិធីករ សាច់សខ្ចី រូបនេះបានពោល សរសើរតារាពហុជំនាញអ្នកនាង កាតុ អមនឹងរូបភាពមួយថា៖ « បងតុពិតជាមានចំណុចទាំងអស់នេះមែន 1 ស្អាតពីធម្មជាតិ 2 ការសម្ដែងល្អពីធម្មជាតិ 3 រួសរាយពីធម្មជាតិ 4 និយាយដើមគេក៏ធម្មជាតិដែរ គឺធ្វើមុខស្មើពេលម្ចាស់គេតាមទាន់»

គ្រាប់តែអាន ពាក្យដែលលោក សរសើរ៤ម៉ាត់ នេះភ្លាម ធ្វើឲ្យប្រិយមិត្តជាច្រើន ទប់សំណើច មិនសើចមិនបាន តែម្ដង។

គួរបញ្ជាក់ថា អ្នកនាង កាតុ និងលោក តាប៊ុយ ក្រៅពីជាមិត្តរួមការងារ តារាស្រីប្រុស២ រូបនេះ ក៏មានទំនាក់ទំនងរាប់អានគ្នាយ៉ាងល្អ ព្រោះជារឿយៗ  ពួកគេតែងតែនិយាយ បាញ់ បង្អាប់គ្នាលេង យ៉ាងសប្បាយរីករាយ ដោយមិនប្រកាន់គ្នានោះឡើយ ៕

កម្លោះសង្ហា និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះ លោក តាប៊ុយ
កម្លោះសង្ហា និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះ លោក តាប៊ុយ
តារាពហុជំនាញអ្នកនាង កាតុ
តារាពហុជំនាញអ្នកនាង កាតុ
តារាពហុជំនាញអ្នកនាង កាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ