ភ្នំពេញៈ បុរសម្នាក់វ័យ ៤០ឆ្នាំ មានជំងឺសរសៃ ប្រសាទ ប្រចាំកាយផងនោះ ត្រូវរថយន្តមួយគ្រឿងបុក ទាំងព្រលឹមអុរ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងដើរនៅតាមបណ្តោយ ផ្លូវ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ជាប់ព្រំប្រទល់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នាវេលាម៉ោង ៦ព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១២។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពលោក ថៃ សម្បត្តិ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៧៦ ផ្លូវលេខ ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលា ម៉ោង ៦ និង៣០នាទី ហើយគ្មាននរណាម្នាក់ បានឃើញរថយន្តបង្កហេតុនោះម៉ាក់អ្វី ពាក់ស្លាកលេខ ប៉ុន្មាននោះទេ ព្រោះរថយន្តបង្កបានបើករត់បាត់ស្រមោលទៅហើយ បន្សល់តែសពជនរងគ្រោះលើដង ផ្លូវ។

ក្រោយពេលកើតហេតុវេលាម៉ោងប្រមាណជា ៧ និង៣០នាទី សពបុរសរងគ្រោះ ដែលមានជំងឺសរសៃប្រសាទ ប្រចាំកាយផងនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅតម្កល់ និងធ្វើបុណ្យនៅវត្តទឹកថ្លា៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]