ភ្នំពេញ៖ បច្ចុប្បន្នតារាថ្មីៗ នៅក្នុងសង្គមសិល្បៈ កំពុងតែមានការកើនឡើងជាច្រើនបន្តបន្ទាប់ ពិសេសគឺតារាសម្តែងតែម្តង។ ដោយនៅក្នុងនោះផងដែរ គេឃើញតារាថ្មីៗទាំងនេះ បានបង្កើននូវប្រជាប្រិយភាពរបស់ខ្លួនឱ្យកើនឡើងយ៉ាងខ្លាំង ត្រឹមតែរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។

ជាក់ស្តែងនៅក្នុងវិស័យសិល្បៈ គេឃើញមានតារាស្រីវ័យក្មេងចំនួន ៥រូប ដែលកំពុងតែទទួលបាននូវការគាំទ្រខ្លាំងពីទស្សនិកជនទូទៅ ទៅលើសមត្ថភាពទេពកោសល្យសិល្បៈរបស់នាង បន្ថែមពីលើរូបសម្រស់ដ៏ស្រស់ស្អាតគួរជាទីចាប់ចិត្ត។

ដោយសារតែភាពស្រស់ស្អាត និងទេពកោសល្យសិល្បៈនេះហើយ ដែលបានធ្វើឱ្យនាងក៏អាចរកចំណូលបានយ៉ាងខ្ពស់ ពីវិស័យសិល្បៈកម្សាន្ត តាមរយៈការសម្តែងរឿង ការថតស្ពតពាណិជ្ជកម្ម និងការថតចម្រៀងកាយវិការជាដើមផ្សេងៗ ទាំងដែលនៅមានអាយុតិចៗសោះ មិនទាន់គ្រប់វ័យ ២០ ឆ្នាំស្រួលបួលផង។

តោះចង់ដឹងថាមានតារាស្រីល្បីៗវ័យក្មេងរូបណាខ្លះនោះ មកតាមដានជាមួយខ្មែរឡូតដូចខាងក្រោម៖

១) តារាកំប្លែង និងតារាសម្តែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា៖ បានប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១០ មកម្ល៉េះក្នុងអាជីពជាតារាកំប្លែង។ ហើយបច្ចុប្បន្ននាងក៏កាន់តែមានវ័យធំពេញវ័យក្រមុំ និងមានសម្រស់ស្រស់ស្អាតថែមទៀត នាំឱ្យភាពល្បីល្បាញក៏កាន់តែខ្លាំង អាចរកចំណូលបានមិនតិចជាងពាន់ដុល្លារនោះទេ ក្នុងមួយខែៗ ព្រមជាមួយនឹងមុខរបររកស៊ីផ្ទាល់ខ្លួនរបស់នាងផងដែរ។  

តារាកំប្លែង និងតារាសម្តែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា
តារាកំប្លែង និងតារាសម្តែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា

២) តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា៖ មានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយជាអ្នកចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។ ហើយសព្វថ្ងៃនេះក៏មានការងារសិល្បៈហូរចូលច្រើនដូចទឹក មានទាំងការប្រគុំតន្រ្តីតាមខេត្ត និងការថតស្ពតពាណិជ្ជកម្មធំៗ ដោយអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ហើយបើតាមប្រភពជិតស្និទ្ធ បានប្រាប់ថា មួយខែ នាងរកបាន មិនតិចជាង៥ពាន់ដុល្លារទេ។

តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា

៣) តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ៖ ទើបតែចូលខ្លួនមកប្រឡូកនៅក្នុងវិស័យសិល្បៈក្នុងឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែនាងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជនតាមរយៈការសម្តែងរឿង «សិសិររដូវក្នុងបេះដូង» របស់ទូរទស្សន៍ហង្សមាស។ ហើយពេលនេះកញ្ញា មុន្នីនាថ ក៏បានចាប់អាជីពជាអ្នកចម្រៀងបន្ថែមមួយទៀត និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តៗយុវវ័យ។ ជាពិសេស ចំណូលរបស់នាង ក៏ខ្ពស់ជាងមុនផងដែរ ខ្ទង់ពាន់ដុល្លារ។

តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ
តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ

៤) តារាសម្តែងវ័យក្មេងកញ្ញា នូណា៖ ទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែភាពល្បីល្បាញមិនចាញ់អ្នកសិល្បៈនានាប៉ុន្មាននោះទេ តាមរយៈរូបសម្រស់របស់នាង និងការសម្តែងនៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» ដូចគ្នា ហើយពេលថតស្ពតពាណិជ្ជកម្មម្តងៗតារាសម្តែងស្រីរូបនេះ ក៏ទទួលបាននូវតម្លៃខ្លួនមិនតិចនោះដែរ ព្រោះនាង ស៊ីថ្លៃលើពាណិជ្ជកម្មនីមួយៗ អាចចូលខ្ទង់ពាន់ដុល្លារ មិនចាញ់តារាផ្សេងៗ។ 

តារាសម្តែងវ័យក្មេងកញ្ញា នូណា
តារាសម្តែងវ័យក្មេងកញ្ញា នូណា
តារាសម្តែងវ័យក្មេង ទីនទីន នូណា និងឈិន មុន្នីនាថ ពេលសម្តែងរឿង «សិសិររដូវក្នុងបេះដូង»

៥) តារាសម្តែងវ័យក្មេងកញ្ញា ម៉ារី៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយថានាងជាតួឯកស្រីនៅក្នុងបទ «បុណ្យភូមិ» ដោយមានល្បីល្បាញយ៉ាងខ្លាំង ហេតុដូច្នេះហើយនាងក៏អាចរកចំណូលបានពីអាជីពនេះក្នុងចំនួនដ៏ច្រើន ទាំងនៅមានវ័យក្មេងខ្ចីនៅឡើយ។ ជាពិសេស បើតាមឲ្យដឹងថា មួយខែៗ នាងរកបាន មិនក្រោម ៤ ទៅ៥ ពាន់ដុល្លារនោះទេ។

តារាសម្តែងវ័យក្មេងកញ្ញា ម៉ារី
តារាសម្តែងវ័យក្មេងកញ្ញា ម៉ារី
តារាសម្តែងវ័យក្មេងកញ្ញា ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]