ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពីខ្សែភាពយន្តខ្មាតថ្មីបែបស្នេហាកំប្លុកកំប្លែង លាយជាមួយនឹងភាពភ័យរន្ធត់ «កិច្ចសន្យាស្នេហ៍ Tom And Jerry» សម្តែងដោយ តារាចម្រៀងOriginal Song លោក ម៉ា ច័ន្ទបញ្ញា ជាមួយនឹងគូស្នេហ៍គឺ កញ្ញា អ៊ីងអ៊ីង ចាក់បញ្ចាំងទៅតាមបណ្តារោងកុនមក គេសង្កេតឃើញថា ខ្សែភាពយន្តថ្មីនេះ ហាក់បីដូចជាមិនសូវទទួលបានការគាំទ្រច្រើន ដូចជាការរំពឹងទុកទាល់សោះ ទាំងដែលតួអង្គនីមួយៗ ខិតខំព្យាយាមសម្តែងយ៉ាងអស់ពីសមត្ថភាព និងជាពិសេសនោះ ថែមទាំងបានចំណាយ ថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ប៉ុន្តែបែរជាទទួលបាន ការរិះគន់បែបជាន់ពន្លិចជាច្រើន ពីសំណាក់ទស្សនិកជនទៅវិញ។

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា សម្តែងជាមួយគូស្នេហ៍ ក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»

ក្នុងនោះផងដែរ លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះជាសារបង្ហាញពីអារម្មណ៍ ខកចិត្តជារឿយៗ ដោយមិនអស់ចិត្ត ដែលស្នាដៃខ្សែភាពយន្តដំបូងរបស់ខ្លួន មិនទទួលបានការគាំទ្រ ថែមទាំងទទួលបានការរិះគន់បែបជាន់ពន្លិចច្រើនយ៉ាងនេះ។

លើសពីនេះទៅទៀត សារដែលលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះចុងក្រោយបង្អស់ កាលពីថ្មីៗនេះ គឺបានបង្កប់នូវអត្ថន័យ បាក់ទឹកចិត្ត និងគួរឲ្យអាណិតអាសូរជាខ្លាំង ដោយលោកបានលើកឡើងថា លោកនិងមិត្តស្រី ពិតជាចង់ធ្វើជាវីដេអូមួយ ដើម្បីបកស្រាយនិងតបរាល់ការរិះគន់របស់អ្នកគាំទ្រណាស់ ប៉ុន្តែដោយសារតែ មានការសំណូមពរច្រើន ទើបលោកមិនធ្វើវិញ។

បន្ថែមពីនេះ ប្រយោគមួយឃ្លាចុងក្រោយយ៉ាងចាក់ដោត ដែលលោកបាននិយាយនោះគឺ៖ «ខ្ញុំមិនចង់ចាកចេញពីវិស័យសិល្បៈ ដោយភាពអយុត្តិធម៌ព្រោះអ្នករិះគន់តាមគ្នានោះទេ។» ហើយលោកក៏បានលើកឡើងថា លោកនឹងស្ដាប់រាល់យោបល់មតិទាំងឡាយ របស់់ទស្សនិកជន ដើម្បីយកទៅកែលម្អស្ថាបនាខ្លួនជាថ្មីផងដែរ៕   

សារខកចិត្តរបស់ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា តួឯកក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា សម្តែងជាមួយគូស្នេហ៍ ក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា សម្តែងជាមួយគូស្នេហ៍ ក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា សម្តែងជាមួយគូស្នេហ៍ក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា សម្តែងជាមួយគូស្នេហ៍ ក្នុងខ្សែភាពយន្ត «កិច្ចសន្យាស្នេហ៍ Tom And Jerry»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា