ភ្នំពេញ៖ កាលពីថ្មីៗនេះ ប្អូនស្រីបង្កើត អតីត Freshie Girl កញ្ញាគីម ចាន់បូរមី ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលជាមួយគ្នានេះដែរ អតីត Freshie Girl រួមជំនាន់កញ្ញា លី មុនីនាថ ក៏មានប្អូនស្រីម្នាក់បានស្លាប់កាលពីឆ្នាំមុន ទាំងវ័យក្មេងដូចគ្នាដែរ។

នៅក្នុងនោះដែរ ប្អូនស្រីរបស់កញ្ញាគីម ចាន់បូរមី ទើបតែបាត់បង់ជីវិត កាលពីថ្មីៗនេះ ដោយប្អូនរបស់នាងបានស្លាប់ដោយសារលង់ទឹកស្លាប់ នៅឯរមណីយដ្ឋាន ដីដុះ ដែលជាតំបន់មួយ ដ៏ពេញនិយមបំផុត សម្រាប់មិត្តយុវវ័យ។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងមួយនេះ ត្រូវបានគេដឹងថាពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានមនុស្សស្លាប់ ដូច្នោះទើបពួកគេគិតថានៅទីនោះអាចនឹងមានជើងកបផងដែរ។

យ៉ាងណាមិញ ការស្លាប់របស់ប្អូនស្រីរបស់តារាស្រីនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិមានការសោកស្តាយយ៉ាងខ្លាំង ខណៈពេលដែលនាង តែងនឹករលឹកអនុស្សាវរីយ៍ជាមួយប្អូន ស្របពេលដែលប្អូនរបស់ខ្លួន មិនអាចនៅជាមួយជារៀងរហូតនោះ។ 

ប្អូនស្រីរបស់កញ្ញាគីម ចាន់បូរមី ដែលបានស្លាប់
ប្អូនស្រីរបស់កញ្ញាគីម ចាន់បូរមី ដែលបានស្លាប់
កញ្ញាគីម ចាន់បូរមី និងប្អូនស្រី ដែលបានស្លាប់

ចំណែកឯ ប្អូនស្រីរបស់អតីត Freshie Girl រួមជំនាន់កញ្ញា លី មុន្នីនាថវិញ បានស្លាប់អស់រយៈពេលជិតមួយឆ្នាំទៅហើយ ដោយប្អូនរបស់នាងត្រូវបានស្លាប់ដោយសារត្រូវចរន្តអគ្គីសនីឆក់ នៅតំបន់ផាប់ស្ទ្រីតសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដោយគិតពីថ្ងៃស្លាប់មកទល់នឹងពេលនេះ ខ្វះតែ២ខែប៉ុណ្ណោះប្អូនរបស់នាងបានស្លាប់អស់រយៈពេល១ឆ្នាំទៅហើយ។

ក៏ប៉ុន្តែ បច្ចុប្បន្នបងស្រីគឺកញ្ញា លី មុនីនាថ នៅមិនទាន់ធ្វើចិត្តបាននៅឡើយនោះទេ ស្របពេលដែលគណនីហ្វេសប៊ុករបស់នាង តែងតែបញ្ចេញសេចក្តីនឹករលឹកដល់ប្អូនស្រីជានិច្ច៕ 

កញ្ញា លី មុនីនាថ និងប្អូនស្រីដែលបានស្លាប់
កញ្ញា លី មុនីនាថ
ប្អូនស្រីកញ្ញា លី មុនីនាថដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]