ភ្នំពេញ៖ កម្លោះសង្ហា ដែលជាដៃគូចម្រៀងយ៉ាងសាកសមជាមួយកញ្ញា ទេព បូព្រឹក្ស  លោក ងួន ចាន់ដេវីត កំពុងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ តាមរយៈស្នាដៃការនិពន្ធ បទភ្លេងថ្មី។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ ខាងផលិតកម្មហង្សមាស ដែលជាទ្រនំរបស់លោក  ក៏បានបង្ហោះបទថ្មី «អន្ទិតឆើត» លើបណ្ដាញសង្គម ដែលជាការបកស្រាយពី កញ្ញា​ ទេព បូព្រឹក្ស និងនិពន្ធដោយ ដេវីត ហើយជាពិសេស គ្រាន់តែផុស ភ្លាម ក៏មានអ្នកគាំទ្រ ចូលរួមទស្សនា ភ្លែតតែម្ដង ។

ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងការសម្ដែងបទថ្មីនេះ ដេវីត សុខចិត្ត ពាក់អាវដែលមានឈ្មោះហ្វេន មកចូលរួមសម្ដែង ដោយមិនប្រកាន់ មានស្នាមគូស ឬប្រឡាក់ឡើយ ដើម្បីបញ្ជាក់ពីទឹកចិត្ត នៃការតបស្នងដែលពួកគេ បានស្រលាញ់ចូលចិត្ត រូបលោក  ។

ទង្វើនេះបានធ្វើឲ្យ ហ្វេនរបស់លោកផ្ទាល់ រំភើបចិត្តមិនស្ទើរនោះទេ ព្រោះតែមិននឹកស្មានថា  ដេវីត ហ៊ានធ្វើរឿងបែបនេះជួូនអ្នកគាំទ្រ ហើយនេះក៏ជារឿងមួយដែលគេគ្រប់គ្នា កម្រឃើញ មានតារាណា ធ្វើដូច្នេះដូច ដេវីត ខ្លាំងណាស់ ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ​ខាងក្រោម៖ 

ដេវីត សុខចិត្ត យកអាវដែលមានឈ្មោះហ្វេន មកសម្ដែងក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត