(ភ្នំពេញ)៖ តារាសម្តែងលោក យ៉ែម សំអូន ថ្វីត្បិតតែអាជីពសិល្បៈ របស់លោកសព្វថ្ងៃ មានភាពមលោកមាញឹកច្រើន ស្ទើររកពេលសម្រាកគ្មាន និងក៏ជាឱកាសកើបលុយបែបនេះ ក៏ពិតមែន ប៉ុន្តែលោកហាក់នៅតែ មិនសូវមានអារម្មណ៍សប្បាយចិត្តប៉ុណ្ណាឡើយ ពោលគឺខណៈដែលជីវិតកំពុងតែ រស់នៅជាមួយភាពឯកាបំផុត។

លោក យ៉ែម សំអូន អំឡុងពេលជីវិតរបស់ខ្លួន កំពុងតែរស់ទាំងភាពឯកា ដោយសារការបាត់បង់ឱកាសផ្តល់ភាពកក់ក្តៅ សម្រាប់ប្រពន្ធ និងកូននេះដែរ ជារឿយៗតារាប្រុសរូបនេះ តែងបង្ហាញពីអារម្មណ៍ពិត មួយចំនួនរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយពាក្យសម្តីនឹករំឭកដល់កូនស្រីដែលកំពុងរស់នៅឯប្រទេសអូស្ត្រាលី។

ជាក់ស្តែងលោក យ៉ែម សំអូន ថ្មីៗនេះ បានទម្លាយសារភ្ជាប់ជាមួយរូបភាពកូនស្រី ហាក់ដូចជា កំពុងមានរឿងរ៉ាវ ដែលត្រូវតូចចិត្តលើខ្លួនឯង ដោយលោកបាននិយាយថា «០១-០៣-២០១៨ សូមឲ្យថ្ងៃខែថ្មី នាំសំណាងល្អផងចុះ។ ខ្ញុំនៅតែរក្សាចិត្ត ដែលនឹកនិងគិតមិនប្រួលប្រែ ព្រោះវាជាអានុស្សាវរីយ៍ និងជាការចង់ចាំមិនអាចបំភ្លេចបាន ហើយក៏មិនមែន ក៏ព្រោះតែតួនាទី និងប្រយោជន៍តែម៉្យាង មនុស្សត្រូវភ្លេចគុណធម៌ គោរពប្រតិបត្តិ និងការតបស្នងនោះដែរ!»។

លោក យ៉ែម សំអូន បានលើកឡើងទៀតថា «សម្រាប់ខ្ញុំដាច់ខាត ខ្ញុំមិនបង្រៀនខ្លួនឯង និងយករឿងទាំងអស់ មកដាក់ខ្លួនឡើយ។ នឹក…រហូតក្លាយជាទំលាប់ ដែលមិនអាចកែបាន ខ្ញុំគួរតែទទួលដឹង នៅសុខទុក្ខ និងការឈឺថ្កាត់ខ្លះ មិនមែនស្ងាត់ឈឹង ហើយទំនាក់ទំនងអ្វីមិនចឹងទេ តេមិនចូល ចូលហើយមិនលើក ឆាតទៅស៊ីនហើយមិនតប បារម្ភឈឺជិះយន្តហោះ ទៅជួបក៏មិនជួប។ ហ៊ឺ..ខ្ញុំក៏អស់តម្រិះដែរហើយ ដែលគិតដែរទេថា មានខ្ញុំហើយព្រួយបារម្ភខ្ញុំខ្លះ? តើខ្ញុំយ៉ាងមេចហើយរស់នៅយ៉ាងណា ឥឡូវដែរទេ!»។

«កំហុសគ្រប់យ៉ាង ត្រូវធ្លាក់មកលើខ្ញុំតែម្នាក់ ខ្ញុំមិនមែនទេវតា ដែលដឹងរឿងគ្រប់យ៉ាងនោះទេ។ ដឹងត្រឹមតែម៉្យាង ខ្ញុំបានបំពេញតួនាទី និងធ្វើអ្វីល្អបំផុតហើយ តែបើលើសពីហ្នឹងមិនអាចឡើយ។ ខ្ញុំនៅតែរក្សាតំលៃដើមរបស់ខ្ញុំ ទោះបីប្រឈមនឹងរឿងរ៉ាវអ្វីក៏ដោយ តំលៃពិតលាក់មុខ (ស្ងៀមជាជាងស្រដី)»។ នេះជាសម្តីរៀបរាប់បន្ថែម របស់លោក យ៉ែម សំអូន៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន