ភ្នំពេញ៖ កន្លងមក អ្នកគាំទ្រតែងសង្កេតឃើញថា តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ជារឿយៗលោកចូលចិត្តបង្ហាញពីភាពក្រៀមក្រំ ក៏ដូចជាទុក្ខកង្វល់របស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភ និងតែងតែព្យាយាមនិយាយលើកទឹកចិត្ត ដល់លោកផងដែរ។

តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ

មិនតែប៉ុណ្ណោះ ថ្មីៗនេះ លោក សុគន្ធ ថេរ៉ាយុ ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភបន្ថែមទៀត ដោយលោកបានបង្ហោះរូបថត ដៃកាន់កញ្ចប់ថ្នាំពេទ្យចំនួន២កញ្ចប់ ជាមួយនឹងអត្ថន័យសារ ដ៏គួរឲ្យអាណិតថា «បើនៅតែគិតច្រើនបែបនេះពេលណាផ្តាច់វាបានទៅ»។ គួរឲ្យដឹងថា កញ្ចប់ថ្នាំដែលលោកប្រុសរូបនេះ កំពុងតែលើកឡើងគឺជាប្រភេទថ្នាំ«បំបាត់ការគិត» ដោយតារាចម្រៀងរូបនេះ តែងតែលេបវាជាប្រចាំ ដើម្បីកាត់បន្ថយ អារម្មណ៍មិនល្អ និងបញ្ឈប់ការគិតរាល់ភាពស្មុគស្មាញទាំងឡាយ។

ថ្នាំបំបាត់ការគិត ដែលលោក សុគន្ធ ថេរ៉ាយុ តែងប្រើប្រាស់ជាប្រចាំ

តួយ៉ាង គួររំឮកផងដែរថា កាលពីមួយរយៈមុននេះ តារាចម្រៀងប្រុស សុគន្ធ ថេរ៉ាយុ ធ្លាប់បានទម្លាយថា ខ្លួនមានជំងឺផ្លូវចិត្ត ហើយរាល់ពេលដែលវាធ្វើទុក្ខម្តងៗ គឺលោកពិតជាពិបាកទ្រាំខ្លាំងណាស់ ប៉ុន្តែពេលខ្លះលោកដ៏ព្យាយាមប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺដ៏កាចសាហាវនេះ ដោយសង្ឃឹមថាថ្ងៃណាមួយនឹងជាសះស្បើយផងដែរ។

មិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏ជូនពរឲ្យលោក សុគន្ធ ថេរ៉ាយុ អាចយកឈ្នះជំងឺដ៏កាចសាហាវនេះ និងមានសុខភាពល្អផងដែរ៕ 

តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ