ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីថ្មីៗនេះ តារាចម្រៀងរូបស្រស់សង្ហា លោកងួន ចាន់ដេវីត បានបញ្ចេញបទចម្រៀងជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ជាមួយនឹងដៃគូរបស់ខ្លួនគឺកញ្ញាទេព បូព្រឹក្ស

ស្របពេលជាមួយគ្នានេះដែរ តារាចម្រៀងរួមទ្រនំអ្នកនាង ពេជ្រ សោភា ក៏បានបង្ហើបចម្រៀងរាំលេងកម្សាន្ត នៅក្នុងឱកាសចូលឆ្នាំខាងមុខនោះ តែខ្លីប៉ុណ្ណោះ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនទប់អារម្មណ៍ចង់រាំទៅហើយ។

នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនបាន Cover រាំជាមួយនឹងបទចម្រៀងរបស់ពួកគេ ដែលជាបទចម្រៀងដែលទើបតែចេញ និងបង្ហើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ធ្វើឲ្យអ្នកគាំទ្រកន្រ្តាក់អារម្មណ៍បាត់ទៅហើយ ដែលបទអ្នកនាងពេជ្រ សោភា គឺបទ«បីឆ្កែចូលរាំ» រីឯបទ ដេវីត និងបូព្រឹក្ស គឺបទ«តោះយើងរាំបែបនេះ»។

យ៉ាងណាមិត្ត សម្រាប់បទចម្រៀង និងការបញ្ចេញក្បាច់រាំពិតជាទាក់ទាញតែម្តង នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ អ្នកគាំទ្រ ប្រាកដជារាំសប្បាយជាមិនខាន បើទើបតែបង្ហើបសោះប៉ុណ្ណឹងទៅហើយ៕

សូមទស្សនាវីដេអូCoverខាងក្រោមនេះ៖ 

ដេវីត និងបូព្រឹក្ស
ពេជ្រសោភា និងក្រុមការងារក្នុងបទចម្រៀងថ្មី
ពេជ្រសោភា និងក្រុមការងារក្នុងបទចម្រៀងថ្មី
អ្នកCover បទថ្មីរបស់អ្នកនាង ពេជ្រ សោភា
អ្នកCover បទថ្មីរបស់ដេវីត​ និងបូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត