ភ្នំពេញ៖ ជាការពិតណាស់ រាល់ពេលសម្រាកពីការងារ មិនថាតារា ឬមនុស្សធម្មតា រមែងចង់រកទីកន្លែង សម្រាកលំហែកាយ ឲ្យស្បើយពីភាពតានតឹង ដែលខ្លួនឯងបានប្រឹងប្រែងធ្វើការ ជាច្រើនខែកន្លងមក។

ជម្រើសទីកម្សាន្តសម្រាប់អ្នករាល់គ្នា ពិតជាមានច្រើន តែអ្នកខ្លះពិតជាចង់ទៅ តំបន់ភ្នំខ្ពស់ ដើម្បីរកភាពស្ងប់ស្ងាត់ ជាពិសេសនឹងអាចបាន គយគន់ទេសភាពធម្មជាតិ ដើម្បីផ្តិតយករូបភាព ពីទីនោះ ទុកជាអនុស្សាវរីយ៍ មិនខាន។

ដោយឡែកចំពោះ ការថតរូបជាមួយជ្រលងភ្នំបែបនេះ ពិតជាមានគ្រោះ បើសិនមានការប្រហែស ប៉ុន្តែចំពោះតារាស្រីខ្មែរ ប៉ុន្មានដួងនេះ ហាក់មិនខ្លាចនឹងធ្វើរឿងនេះឡើយ ។ 

ផ្ទុយទៅវិញ ពួកគេបែរជាក្លាហាន ហ៊ានប្រថុយខ្លួន ជាមួយជ្រលងភ្នំខ្ពស់ៗទាំងនេះ ដោយមិនញញើត ព្រោះតែចង់បាន រូបភាពស្អាត ពីទីកន្លែងដែលខ្លួន បានទៅដល់។

កំុឲ្យខាតពេលយូរ តោះតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា ថាតារាស្រីណាខ្លះដែលមិនខ្លាចខ្ពស់ ហើយចូលចិត្តថតរូបបែបគ្រោះថ្នាក់៕

១.កញ្ញា ឱក សុគន្ធកញ្ញា ទោះរវល់យ៉ាងណាក៏កំពូលតារាស្រី ល្បីលំដាប់ប្រទេសរូបនេះ នៅតែឆ្លៀតពេលសម្រាកលំហែអារម្មណ៍ ជាពិសេសកញ្ញា ក៏ជាតារាដែលក្លាហាន ហ៊ានប្រថុយខ្លួនជាមួយជ្រលងភ្នំខ្ពស់ៗ ឃើញគួរឲ្យសរសើរតែម្ដង។

កញ្ញា ឱក សុគន្ធកញ្ញា

២. អ្នកនាង ពេជ្រ សោភា រូបភាពមួយនេះ បានធ្វើឲ្យហ្វេន ស្រៀវខ្លួនជំនួសនាង មិនស្ទើរនោះទេ ព្រោះតែមិននឹកស្មានថា តារាស្រីសម្ដីបានរូបនេះ ហ៊ានប្រថុយគ្រោះថ្នាក់បែបនេះសោះ។

អ្នកនាង ពេជ្រ សោភា

៣. កញ្ញា ម៉ាក​ សែន សូនីតា ឃើញសុភាពបែបៗនេះ តែតារាសម្ដែងរូបនេះ ពិតជាមានភាព ក្លាហាន មិនចាញ់បុរសឡើយ ជាពិសេសនាង ហានឡើងភ្នំខ្ពស់ ដើម្បីថតរូបបែបនេះទៀតផង។

កញ្ញា ម៉ាក សែនសូនីតា

៤. កញ្ញា ដួង ម៉ានិច ក្នុងឈុតសម្ដែងរឿង តារារូបនេះ ពិតជាលះបង់ច្រើនមិនស្ទើរឡើយ សូម្បីតែប្លង់ថត លើជ្រលងភ្នំខ្ពស់យ៉ាងណា ក៏កញ្ញា ហ៊ាន ថតដែរ។

កញ្ញា ដួង ម៉ានិច

៥. កញ្ញា Nikki Nikki តារាស្រីដែលល្បីច្រៀងបទអង់គ្លេស បានយ៉ាងពិរោះ មិនត្រឹមតែមានស្ទីលដូចតារាបរទេសទេ កញ្ញា ក៏មានភាពក្លាហាន មិនចាញ់តារាក្រៅស្រុកដែរ ព្រោះនាង តែងតែថតរូបគ្រោះថ្នាក់ តាមបែបជ្រលងភ្នំខ្ពស់ៗ បែបនេះ បង្ហោះលើបណ្ដាញសង្គម។

កញ្ញា Nikki Nikki

៧. អេដា តារារ៉េបស្រី ល្បីបទច្រើនរាប់ភ្លេច ឃើញរាងតូចច្រឡឹងបែបនេះ តែនាង ចូលចិត្តដំណើរផ្សងព្រេង មើលតែរូបភាពនេះ ក៏ស្រៀវខ្លួនដែរ ។

៦. កញ្ញា មាន សូនីតា រាជនីក្រមា ដែលស្នេហាវិស័យទេសចរណ៍ តារាស្រីរូបនេះតែងដើរ ក្រៅប្រទេសជាញឹកញាប់ អ្វីសំខាន់នាង ពិតជាក្លាហាន មិនចាញ់តារាស្រីដទៃទេ សូម្បីរូបភាពលើភ្នំខ្ពស់ ឃើញពពក ក៏នាង តាមថត មិនខ្លាចដែរ។ 

៨. ម្ចាស់បទ«ភ្លេចខ្លួន» កញ្ញា ចិត្ត កញ្ចនា តែងតែមានស្ទីលថ្មីជាប្រចាំ អ្វីដែលមិននឹកស្មានដល់ នាងក៏ក្លាហាន ហ៊ានប្រថុយខ្លួនជាមួយជ្រលងភ្នំខ្ពស់ៗទាំងនេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា