ភ្នំពេញ៖ លោក ភា សុភ័ត្រា ត្រូវបានក្លិបក្រសួងការពារជាតិ ផ្លាស់ប្ដូរតួនាទីទៅជា គ្រូបង្វឹកក្លិប សម្រាប់ត្រៀមរដូវកាលថ្មី នៃលីកកំពូលកម្ពុជា Metfone Cambodia League ឆ្នាំ២០១៨។ 

លោក ភា សុភ័ត្រា

ក្លិបទ័ព បានផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មីរបស់ក្រុមទាំងមូល ពោលគឺ អតីតគ្រូបង្វឹក លោក ទេព ឡុងរចនា ឡើងទៅជាអ្នកចាត់ការទូទៅ ខណៈលោក ខូវ ឆាយ ទៅជាអគ្គលេខាធិការក្លិប និងលោក ភា សុភ័ត្រា ទៅជាគ្រូបង្វឹក។ 

ក្រោយពេលទទួលបានតំណែងថ្មីនេះ គ្រូបង្វឹកដែលកាន់សញ្ញាប័ត្រគ្រូបង្វឹក License A  បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែងថ្មីសម្រាប់លោក ខណៈក្រសួងការពារជាតិ គឺជាក្លិបដែលត្រូវបានគេចាត់ទុកថា ជាក្លិបដ៏ធំមួយក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន។

ក្នុងកិច្ចសម្ភាសជាមួយទំព័រ TheMorning ពិធីករទូរទស្សន៍ហង្សមាស ផ្នែកកីឡា លោក ភា សុភ័ត្រា បាននិយាយថា៖ 

លោក ភា សុភ័ត្រា
«វាជាលើកដំបូងហើយ ដែលខ្ញុំក្លាយជាគ្រូបង្វឹកក្នុងលីកកំពូលកម្ពុជា។ ខ្ញុំចំណាយពេលជាង ១០ឆ្នាំហើយ (២០០៧-២០១៧) ធើ្វជាគ្រូជំនួយ បន្ទាប់ពីខ្ញុំទទួលសញ្ញាប័ត្រគ្រូកម្រិត License A ក្នុងឆ្នាំ២០១២។ ខ្ញុំមានអារម្មណ៍អស្ចារ្យដែលក្លាយគ្រូបង្វឹក។ តួនាទីមួយនេះ ខ្ញុំនឹងត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន។ យ៉ាងណាក្ដី វាជាពេលសម្រាប់ខ្ញុំ ដែលត្រូវជួបនឹងការប្រជែងថ្មី និងធើ្វការងារដើម្បីទទួលបានលទ្ធផល» ៕
លោក ភា សុភ័ត្រា
ក្លិប ក្រសួងការពារជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]