ភ្នំពេញ៖ តារាស្រីដែលល្បីជាមួយការបកស្រាយបទចម្រៀង «ម៉ែ» ដែលពិរោះចាក់ដោតបេះដូង យុវវ័យ កញ្ញា ចំរើន សុភ័ក្រ កំពុងទទួលបានការគាំទ្រ ពីទស្សនិកជន ជាច្រើន គួរឲ្យកត់សម្គាល់។

ប៉ុន្តែមួយរយៈនេះ គេសង្កេតឃើញថា អតីតបេក្ខនារី The Voice Cambodia រដូវកាលទី១ រូបនេះ ហាក់ស្ងាត់បាត់មុខ មិនសូវឡើងសម្ដែងដូចសព្វដង ជាហេតុធ្វើអ្នកគាំទ្រ កើតក្ដីបារម្ភជាខ្លាំង។

យ៉ាងណាមិញ ការបាត់មុខមួយរយៈពេលខ្លីនេះ ក៏ព្រោះតែ អតីតកូនក្រុម របស់លោក ណុប បាយ៉ារិទិ្ធ កញ្ញា ចំរើន សុភ័ក្រ កំពុងកើតជំងឺ អុជស្វាយ ធ្វើឲ្យតារាស្រីរូបនេះ ខាកខាន មិនបានឡើងច្រៀង បម្រើអារម្មណ៍អ្នកគាំទ្រខ្លួនឡើយ។

ជាមួយគ្នានេះដែរ កញ្ញា ក៏បានបង្ហោះរូបភាពលើគណនី(IG)របស់ខ្លួន បានឲ្យគ្រប់គ្នា ឃើញពីសភាព ដែលផ្ទៃមុខកញ្ញា មានឡើងពងបែកពេញមុខ តែម្ដង ហើយនេះជាហេតុផល ដែលធ្វើនាង មានមុខមិនរីកទាល់តែសោះ ព្រោះតែខ្លួនកំពុង បារម្ភពីស្នាម ក្រោយកើតជំងឺមួយនេះ៕

ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ
ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ
ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ
ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ
ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ
ម្ចាស់បទ«ម៉ែ» កញ្ញា ចំរើន សុភ័ក្រ កំពុង កើតជំងឺ អុជស្វាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ