ភ្នំពេញ៖ ក្នុងចំណោមកូនទាំង៣របស់លោក ព្រាប សុវត្ថិ អ្នកគាំទ្រសង្កេតឃើញថា កូនប្រុសទី៣លោក សុវត្ថិ មុនីវណ្ណ ហាក់មានសន្ទុះការគាំទ្រ និងប្រជាប្រិយភាពច្រើនជាងគេ ព្រោះថារាល់បទចម្រៀងរបស់លោក ដែលទើបតែចេញនៅលើទីផ្សារ សុទ្ធសឹងតែទទួលការគាំទ្រពីសំណាក់មហាជន យ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីការរំពឹងទុក។

ដោយឡែក ទន្ទឹមនឹងនេះផងដែរ ប្រិយមិត្តដែលជ្រាបទេថា លោក សុវត្ថិ មុនីវណ្ណ មិនត្រឹមតែមានសម្លេងពិរោះ និងរូបរាងសង្ហានោះទេ ប៉ុន្តែកម្លោះរូបនេះ ថែមទាំងចេះលេងឧបករណ៍ភ្លេងបីប្រភេទយ៉ាងស្ទាត់ជំនាញថែមទៀតផង។ ក្នុងនោះដែរ មានឧបករណ៍ភ្លេងដូចជា ហ្គីតា ព្យាណូ និង ស្គរ ជាដើម។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ ទើបដឹងថា សុវត្ថិ មុនីវណ្ណ ពិតជាមានសមត្ថភាពខាងសិល្បៈមិនធម្មតានោះទេ។ អ្វីដែលពិសេសនោះ ជាមួយសមត្ថភាពដ៏ច្រើនប្រភេទបែបនេះ សុវត្ថិ មុនីវណ្ណ អាចនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង មិនចាញ់ឪពុកខ្លួន នាពេលខាងមុខនោះទេ៕

កុំឲ្យខាតពេលយូរ តោះទៅទស្សនា សុវត្ថិ មុនីវណ្ណ លេងឧបករណ៍ភ្លេងទាំងអស់គ្នា៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ