យោងតាមប្រភពពត៌មានពីគេហទំព័រ អិលអេថែមស៍ (latimes) របស់សហរដ្ឋអាមេរិក បានអោយដឹងថា បទចម្រៀង Gangnam Style របស់តារាចម្រៀងរេប កូរ៉េខាងត្បូង បានយកឈ្នះ ដោយបំបែកកំណត់ត្រា យូធូប (YouTube) បានសំរេច លើកំណត់ត្រាចាស់ របស់ តារាចម្រៀងវ័យក្មេងជនជាតិកាណាដា Justin Bieber ។

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បទចម្រៀង Gangnam Style ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ២ នៅឡើយ ក្នុងចំណោមចំណាត់ថ្នាក់ ទាំង ១០០ លើផ្ទាំងប្រកាស ពីចំនួនអ្នកចូលទស្សនា របស់គេហទំព័រ យូធូប (YouTube) ហើយគិតមកដល់ពេលនេះ បទ Gangnam Style បានឡើងមកកាន់តំណែងលេខមួយវិញ ដោយមានចំនួនអ្នកចូលទស្សនាចំនួន ៨០៦លានដង យកឈ្នះ បទ Baby របស់ តារាចម្រៀង Justin Bieber ដែលមានចំនួន ៨០៤លានដង នៃការចូលទស្សនា ហើយនេះជាកំណត់ត្រាថ្មី ដែលជាបទដែលមានអ្នកទស្សនាច្រើនជាងគេបំផុត របស់ YouTube  ។

យ៉ាងណាមិញ បទ Gangnam Style នៅតែបន្តទទួលបានការចូលទស្សនា ដោយមានចំនួន ចន្លោះពី ៧លាន ទៅ ១០លាន ដង ជារៀងរាល់ថ្ងៃ។ ចំណែកឯបទ Baby វិញ មានចន្លោះពី ៣៥០ ០០០ ទៅ ៥០០ ០០០ ដង តែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ផងដែរថា មកដល់ម៉ោងនេះ មានការកើនឡើងដល់ទៅ ជាង ៨១០លានដង ហើយ ដែលលើសពី ចំនួនដែលប្រភពពត៌មានបានផ្តល់អោយទៅទៀត។

សូមទស្សនានូវបទចម្រៀងខាងក្រោមដែលបានបំបែកកំណត់ត្រាចាស់របស់ YouTube ៖

តើប្រិយមិត្តធ្លាប់ដែលធ្វើកាយវិការតាម ក្បាច់រាំនេះដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]