អេស្ប៉ាញ៖ ខែ្សប្រយុទ្ធឆ្នើម Antoine Griezmann បានស៊ុតបញ្ចូលទីរហូតដល់ទៅ ៤គ្រាប់ ក្នុងជ័យជម្នះ ៤-០ របស់ក្រុម Atletico Madrid ទៅលើក្រុម Leganes ក្នុងការប្រកួតក្របខ័ណ្ឌ La Liga សម្រាប់សប្ដាហ៍ទី២៦។

៤គ្រាប់របស់ខែ្សប្រយុទ្ធជម្រើសជាតិបារាំង ធើ្វបានក្នុងនាទី ២៦, ៣៥, ៥៦, និង៦៩។ ជ័យជម្ននេះ បានធើ្វឲ្យក្រុមដែលមានមូលដ្ឋាន ក្នុងរដ្ឋធានី Madrid ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ជាបន្ដ ដោយមាន ៦១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ៤ពិន្ទុ។

អ្វីដែលពិសេស សម្រាប់ Antoine Griezmann ក្រោយពីស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ ក្នុងការប្រកួតនោះ គឺរូបគេបានស៊ុតបញ្ចូលទី បានចំនួន ១០០គ្រាប់ ផងដែរ សម្រាប់ Atletico Madrid ៕  

At.Madrid 4-0 Leganes
At.Madrid 4-0 Leganes
At.Madrid 4-0 Leganes
At.Madrid 4-0 Leganes
At.Madrid 4-0 Leganes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]