រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​ង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ (​ក្បែរ​ច្រកចូល​សាលា​ខណ្ឌមានជ័យ​) មាន​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​តែ​ម្នាក់ឯង បណ្ដាល​ឲ្យ​ធ្លាក់​ខ្សាច់​រាយ​ពេញ​ផ្លូវ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ទំនងជា​តៃកុង​រថយន្ត​មាន​សភាព​ងងុយដេក​ផង​នោះ រួម​ផ្សំ​ដែល​ផ្លូវ​គេ​ទើបនឹង​ចាក់​បន្ថែម មាន​សភាព​ឡើង​ចុះ​ផង​នុះ ទើប​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ស្រស់​ៗ​តែ​ម្ដង​៕

ឡានដឹកខ្សាច់ដែលក្រឡាប់
ឡានដឹកខ្សាច់ដែលក្រឡាប់
ឡានដឹកខ្សាច់ដែលក្រឡាប់
ឡានដឹកខ្សាច់ដែលក្រឡាប់
ឡានដឹកខ្សាច់ដែលក្រឡាប់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]